បុរសម្នាក់រត់ចូលបឹងលង់ទឹកស្លាប់សង្ស័យមានជម្ងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ ខណៈមានបុរសម្នាក់គួរឱ្យចម្លែក ខណៈបុរសរូបនេះបានរត់សំដៅចូលទឹកបឹង ដោយមានបងប្អូនដេញចាប់ពីក្រោយប្រផាប់ប្រភីងផងនោះ ប៉ុន្ដែចាប់មិនជាប់ធ្វើឱ្យលង់ទឹកស្លាប់ទាល់តែបាន ។

ហេតុការណ៍ដ៏កម្រខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចបឹងរំលេច ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសរងគ្រោះលង់ទឹកស្លាប់ត្រូវបានគេស្គាល់ឈ្មោះ អ៊ន អាន អាយុ ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឈើនីក ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ប្រភពពីសមត្ថកិច្ចខាងលើបន្ដថា មុនកើតហេតុជនរងគ្រោះបានមកលេងផ្ទះម្តាយ​ឈ្មោះ ម៉ន រឿន អាយុ ៦៧ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយនៅពេលហូបបាយពេលថ្ងៃរួចមិនដឹងមានហេតុការណ៍អ្វីទេ ស្រាប់តែបុរសរងគ្រោះបានស្រែកថា ជួយផងៗ ហើយរត់បណ្ដើរសំដៅទៅទឹកបឹងខាងលើ ខណៈនោះមានបងប្អូនច្រើននាក់ជួយដេញចាប់ប្រផាត់ប្រភីងពីក្រោយ ប៉ុន្ដែបុរសរងគ្រោះបានរត់លឿនជាងបន្ដិចក៏បានចូលទៅទឹកបឹងលិចបាត់នាំគ្នារាវរក ប្រហែលកន្លះម៉ោងទើបរកជនរងគ្រោះឃើញបានដាច់ខ្យល់ស្លាប់គួរឱ្យអាណោចអធម ។

ប្រភពបន្តទៀតថា តាមការបញ្ជាក់ពីសាច់ញាតិបុរសរងគ្រោះកន្លងមកគាត់ធ្លាប់មានជម្ងឺសរសៃប្រសាទ ហើយសមត្ថកិច្ចបានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់នៅក្នុងហេតុការណ៍ដ៏ចម្លែកនេះ ឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដ ក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

IMG_0239

IMG_0240

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print