ពិភពលោក៖ មកដល់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ ជាង៤,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង៣សែននាក់។
ប្រភពព័ត៌មានស៊ីនហួបានផ្សាយថា ៖ អ្នកជំងឺកូវីដ១៩នៅទូទាំងពិភពលោកដែលបាត់បង់ជីវិត បានកើនឡើងលើសពី ៣០០ ០០០ នាក់ហើយ ។
ប្រភពបញ្ជាក់ថា សហរដ្ឋអាមេរិក មានករណីឆ្លង និងការស្លាប់ច្រើនបំផុត គឺមានអ្នកឆ្លងចំនួន ជាង ១,៤លាននាក់ ក្នុងចំណោមនោះមានជាង៨៦ពាន់នាក់ បាត់បង់ជីវិត ។ ប្រទេសផ្សេងទៀតដែលមានអ្នកស្លាប់ជាង ២ ម៉ឺននាក់ រួមមានអង់គ្លេស, អ៊ីតាលី, អេស្ប៉ាញ និងបារាំង។
ទិន្នន័យ CSSE បានបញ្ជាក់ទៀតថា ប្រទេសផ្សេងទៀតដែលមានករណីឆ្លងកូវីដ១៩ ជាង ២០០.០០០ នាក់នោះ រួមមានៈ រុស្ស៊ី, អង់គ្លេស, អេស្ប៉ាញ និងអ៊ីតាលី ៕
...
ដោយ៖ ធី រីណា