នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការ លិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយ៍បូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយ ដោយសារជាច្រើនឆ្នាំកន្លងមកនេះ តែងទទួលការរងនូវការ លិចលង់ដោយជំនន់ទឹកភ្លៀងមិនតិចជាងកន្លះថ្ងៃឬមួយថ្ងៃឯណ្ណោះ ទើបជំនន់ទឹកភ្លៀងទាំងនោះបានស្រកចុះទៅវិញអស់ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់ លោក ឃួង ស្រេងអភិ បាលរាជធានីភ្នំពេញ បានមើលឃើញថា ក្រោយមពេលភ្លៀងធ្លាក់មិនបានកន្លះម៉ោងផងទេទឹកភ្លៀងបានហូរធ្លាក់ទៅតាមលូនិងប្រឡាយអស់

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណៈការរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យកាសែតនគរវត្ដកាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០នេះថា៖ដើម្បីដោះស្រាយនូវបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមតែធ្វើការស្ថាបនាដាក់ លូថ្មី ការស្ដារប្រព័ន្ធលូ តូចធំប៉ុណ្ណោះទេ គឺបាន បង្កើតឱ្យមានជាស្ថានីយ៏ បូមទឹកថ្មីជាច្រើនកន្លែងផងដែរ

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេមកដល់ ពេលនេះ យើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយក្នុងនោះរួមមាន៖ ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកបឹងទំពុន, ស្ថានីយ៍បូមទឹកលូប្រាំ ស្ថានីយ៍បូមទឹកបុរី១០០ខ្នង, ស្ថានីយ៍បូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ,ស្ថានីយ៍បូមទឹកស្វាយប៉ាក ស្ថានីយ៍បូមទឹកព្រះពន្លា,ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគន្លង់។

លោកបានបន្តថា ក្រោយពីមានការ ស្ថាបនា ការដាក់បណ្ដាញធំៗ ទំហំ១ម៉ែត្រ;១ម៉ែត្រកន្លះ;២ម៉ែត្រ; ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនា ស្ថានីយ៍បូមទឹក ជាមួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅតាមបណ្ដាស្ថានីយ៍សំខាន់ៗមួយ ចំនួននោះ គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ដូចបណ្តាលឆ្នាំមុនទៀត។ សកម្មភាពទាំងនេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការសាទរ និងកោតសរសើរ យ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានដោះស្រាយការលិចលង់ នេះបានល្អ ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print