ចាប់ចិន៣នាក់ ករណីអំពើឃាតកម្ម បុរសម្នាក់លោតសម្លាប់ខ្លួនពីលើសណ្ឋាគារមហាសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ជនសង្ស័យជាជនជាតិចិនដូចគ្នាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធសំណុំរឿងបុរសជនជាតិចិនម្នាក់ ស្លាប់ក្រោយឃើញធ្លាក់ពីលើសណ្ឋាគារមហាសមុទ្រ។ករណីនេះ ជាអំពើឃាតកម្មមិនមែនជាករណីលោតសម្លាប់ខ្លួនធ្វើអត្តឃាតទេ។

លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹង ថា សំណុំរឿងបុរសជនជាតិចិនម្នាក់ស្លាប់ក្រោយឃើញធ្លាក់ពីលើសណ្ឋាគារ មហាសមុទ្រក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីថ្ងៃទី១២ ឧសភា ២០២០ប៉ុន្មានថ្ងៃមុន ជាអំពើឃាតកម្មមិនមែនជាករណីលោតសម្លាប់ខ្លួន ទេ។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការបញ្ជាក់ថា ជំហានដំបូងមានជនស័ង្សយជាជនជាតិចិន ដូចគ្នាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ ឧសភា ២០២០ នៅសណ្ឋាគារមួយកន្លែងក្បែររង្វង់មូលតោពីរក្រុងព្រះសីហនុ រួមមាន៖ ១.ឈ្មោះ Lin Xiao Jun ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ២.ឈ្មោះឆឹង ជីងខួយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅបច្ចុប្បន្នសណ្ឋាគារហ័រស៊ាំងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ៣.ឈ្មោះPu Song Lin ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅបច្ចុប្បន្ន សណ្ឋាគារហ័រ.សាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន និងកំពុងសាកសួរបន្តតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print