ក្លិបកំពូលតារាងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga ក្រុម Bayern Munich បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Union Berlin នៅក្នុងកម្មវិធីប្រកួតឡើងវិញ ខណៈដែលការវិលត្រឡប់មកវិញរបស់លីកបានបន្តក្នុងកំឡុងពេលមានជំងឺរកូវីតដ១៩ ក្រោយខកខានប្រកួតរយៈពេល៣ខែ ។
លីកកំពូលអាល្លឺម៉ង់បានគេអនុញ្ញាតឱ្យចាប់ផ្តើមឡើងវិញដោយគ្មានអ្នកគាំទ្រមនុស្សភាគច្រើនចេញពីទីលានដោយពាក់ម៉ាសនិងការអបអរសាទរដោយមិនឱបគ្នាទេ គឺដោយប្រើកាយវិការសប្បាយរីករាយដោយរក្សាគម្លាតឆ្ងាយ ។
ខ្សែប្រយុទ្ធ Robert Lewandowski បានជួយ ឲ្យ ក្រុមអតីតម្ចាស់ជើងឯកនាំមុខដោយបាល់ប៉េណាល់ទីដែលជាគ្រាប់ទី៤០របស់គេក្នុង៣៤ប្រកួតរបស់ Bayern Munich នារដូវកាលនេះ ហើយមួយគ្រាប់ទៀតរកបានដោយកីឡាករ Pavard នៅនាទីទី៨០។ ធ្វើឲ្យចប់ការប្រកួត Bayern Munich ឈ្នះ Union Berlin២ទល់០។
ការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅបានបង្ហាញពីអ្វីដែលជាការប្រកួតមិនធ្លាប់មានពីមុនមក ព្រោះក្របខ័ណ្ឌ Bundesliga បានក្លាយជាលីកកំពូលវីរៈជនដំបូងគេដែលបានវិលត្រឡប់មកវិញ។ វាក៏ដូចគ្នាដែរកាលពីថ្ងៃអាទិត្យដោយជំនួយការ និងគ្រូបង្វឹកបង្វែរបានអង្គុយកៅអីជួរខាងមុខនិងមានគម្លាតឆ្ងាយពីគ្នា ។
ការអបអរសាទរពេលស៊ុតបាល់បញ្ចូលទីភាគច្រើនត្រូវបានធ្វើឡើងដោយគ្មានការឱបក្រសោបគ្នាទោះបីជាកីឡាករ Pavard បានឱបកីឡាករ David Alaba បន្ទាប់ពីរូបគេរកគ្រាប់បាល់ចុងក្រោយក៏ដោយ ៕
ដោយ៖ ភិរក្ស