កំពុងបើកគ្រឿងចក្រឡើងលើស្ពានអាកាស ៧មករា រលត់ម៉ាស៊ីនរអិលថយក្រោយកិនជាប់ក្បាលរថយន្តខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីហាយប្រឺដមួយគ្រឿង បានរងការខូតខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈដែលបើកឡើងស្ពានអាកាស៧មករា ក៏ត្រូវគ្រឿងចក្រជួសជុលផ្លូវមួយគ្រឿង(រឡូ)ដែលបើកនៅខាងមុខរលត់ម៉ាស៉ីនបានរអិលថយក្រោយ ទៅបុករថយន្តចំពីមុខពេញទំហឹងតែម្តង

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមបណ្ដោយមហាវិថីសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកគ្រឿងចក្រជួសជុលផ្លូវមួយគ្រឿងម៉ាក(រឡូ)ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ2H 2885 បើកបរក្នុងទិសដៅពីលិចទៅកើត ឡើងលើស្ពានអាកាស៧មករា លុះដល់ពាក់កណ្តាលស្ពានក៏រលត់ម៉ាស៊ីន ហើយចាប់ហ្រាំងមិនជាប់បណ្តាលឲ្យរអិលចុះមកក្រោយបុកចំពីមុខរថយន្តកាមរី ហាយប្រឺដ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2 AE 7108 ដែលបើកស្របទិសដៅគ្នានៅខាងក្រោយ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយចរាចររាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង រួចយកគ្រឿងចក្រនិងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖និន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print