ដាក់កម្លាំងត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរម៉ូតូនិងរថយន្តឃាត់បុរស២នាក់ ពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងចំរុះដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យលើអ្នកបើកបរម៉ូតូនិងយានយន្តដែលល្មើសច្បាប់មានគ្រឿងស្រវឹងក្នុងខ្លួន និងបានអប់រំប្រគល់មួកសុវត្ថិអោយក្មេងប្រុសឪពុកឌុបពីក្រោយហើយឃាត់បុរសជនសង្ស័យ២នាក់ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ កាលម៉ោង៩យប់ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ​បឹងឈូក​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ ។

លោកវរសេនីយ៍ទោ​ ម៉ៅ​ សឿត​ អធិការខណ្ឌច្បារអំពៅបានអោយដឹងថា៖ កម្លាំងចំរុះសហការកម្លាំងស្នងការរាជធានីភ្នំពេញនិងមានការដឹកនាំលោកស្នងការរងដាក់រឹតបន្តឹងច្បាប់ចរាចរណ៍និងពិនិត្យលើអ្នកបកបរមានជាតិស្រវឹងក្នុងខ្លួនហើយមានបុរស២នាក់ជិះម៉ូតូហុងដាឌ្រឹមសង់មានការសង្ស័យឃាត់ឆែកត្រួតពិនិត្យរកឃើញថ្នាំក្រាមសថ្លាចំនួន១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀនដែលលាក់ក្នុុងកែបម៉ូតូរួចចាប់ឃាត់ខ្លួនទៅផ្នែកគ្រឿងញៀនខណ្ឌ ។

ជនសង្ស័យទី១ឈ្មោះ ដែក​ ពែក​ អាយុ​២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី២ឈ្មោះ គង់​ សូឡូ អាយុ​២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិងដកហូតបានវត្ថុតាងក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូចរួមម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ហុងដាសេ១២៥​ ពណ៌​ ខ្មៅ សេរីឆ្នាំ២០០៧​ពាក់ស្លាកលេខភ្នំពេញ1G-8893 និង ទូរស័ព្ទ​ ០១​ គ្រឿង​ស៊េរីចាស់​ ។

លោកអធិការបន្តក្នុងនោះដែរក៏បានឃាត់ម៉ូតូល្មើសច្បាប់ចរាចរណ៍អត់ពាក់មួក ចំនួន៣៦គ្រឿង អ្នកបើកមានជាតិអាកុលចំនួន៣នាក់ យកមកផាកពិន័យ និងអប់រំ ហើយនគរបាលយើងបានប្រគល់មួកអោយក្មេងប្រុសម្នាក់ឪពុកឌុបអត់ពាក់មួកសុវត្ថិភាព ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print