សន្និសីទកាសែត បង្ហាញពីសកម្មភាពសមិទ្ធផលនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ សន្និសីទកាសែត បង្ហាញពីសកម្មភាពសមិទ្ធផលនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើនៅព្រឹកថ្ងៃទី អង្គារ៍ ១៣រោជ ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ០៩ និង ៣០ នាទីព្រឹកនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ សំខាន់ក្នុងន័យសន្និសិទ្ធសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅ ការងារបន្តរបស់រដ្ឋបាលខេត្ត ឧត្តរមានជ័យ ។
សូមបញ្ជាក់ថា៖ វាគ្មិនក្នុងថ្ងៃនេះមានវត្តមាន លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងគណៈប្រតិភូអមចំនួន ២៤ នាក់ទៀត ផងដែរ។
សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណជនឲ្យ បានយល់ច្បាស់ពី សកម្មភាពសមិទ្ធផលនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងទិសដៅ ស្នូល ជំរុញគោលនយោបាលអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធិភាព ឆ្លើយតបទៅនឹង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ របស់រដ្ឋាភិបាល។
សន្និសីទកាសែតក៏បង្ហាញពី ការចង់ដឹងពីកត្តាអ្វីខ្លះ ដែលនាំឲ្យខេត្តនេះមានសក្តានុពលសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍន៍ យ៉ាងណានោះ សូមគោរពអញ្ជើញទស្សនិក ទស្សនាប្រសាសន៍ទាំងស្រុងរបស់ លោកអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលផ្សាយ Live ពីផេក នគរដ្រេហ្គន ព័ត៌មាន ទាន់ហេតុការណ៍ ជាតិ-អន្តរជាតិ ប្រកបដោយវិជ្ជាជីវៈ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print