រោងចក្រក្ស័យធុន ដឹកសម្ភារទៅលក់ ដើម្បីបើកលុយឱ្យកម្មករបែរជាសន្តិសុខសួនកាណាឌីយ៉ា មិនអនុញាត្តិទើបសម្រេចបិទផ្លូវរកដំណោះស្រាយ

ចែករំលែក៖

ភ្នំពេញ​៖​ រោងចក្រកាត់ដេរសំល្លៀកបំពាក់មួយកន្លែងយីហោ” អ៉ិនធីណាស្យ ណាល់​ហ្វេសុិន រ៉ូយ៉ាល់ ” ស្ថិតនៅក្នុងសួនកាណាឌីយ៉ា​ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ​ ដោយសារក្រុមហ៊ុនក្ស័យធុន មិនមានប្រាក់បើកឱ្យកម្មករ ក៏បានសន្យាលក់សម្ភារមួយចំនួន ដើម្បីយកលុយបើកឱ្យកម្មករ តែបែរជាខាងសន្តិសុខសួនកាណាឌីយ៉ា មិនឱ្យបើកចេញទើបនៅព្រឹកថ្ងៃ ទី១៩ ខែឧសភា​ ឆ្នាំ២០២០ ផ្ទុះការតវ៉ាបិទផ្លូវដើម្បីទាមទាររកដំណោះស្រាយ ។

យោងតាមរបាយការណ៍សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា​ កម្មករទាំងអស់សរុបចំនួន៩៣០នាក់ ក្នុងនោះប្រុស៨០នាក់ ។

បើតាមសំដីអ្នកតំណាងក្រុមហ៊ុន បានប្រាប់ឱ្យដឹងថា​ កន្លងមកជាយូរឆ្នាំមកហើយ ខាងក្រុមហ៊ុនបានជំពាក់លុយខាងសួនការណាឌីយ៉ាចំនួន១៨០០០ដុល្លារ​ រហូតមកដល់បច្ចុប្បន្ននៅតែមិនមានលទ្ធភាពសង​ ហេីយក្រុមហ៊ុនក៏ក្ស័យធុនទៀត ។

ដោយសារតែមិនមានលុយបើកឱ្យកម្មករ ទើបសន្យាថាលក់សម្ភារមួយចំនួននៅក្នុងរោងចក្រ ដើម្បីយកលុយមកបើកជូនកម្មករ​ តែពេលដឹកសម្ភារចេញនោះ ក៏ត្រូវខាងសន្តិសុខមិនអនុញាត្តិឱ្យដឹកចេញ ទើបកម្មករនាំគ្នាផ្ទុះការតវ៉ាបិទផ្លូវក្នុងសួនមិនឱ្យចេញចូលបានតែម្តង ។ បន្ទាប់ពីបង្កការភ្ញាក់ដល់សមត្ថកិច្ច ក៏ដឹកនាំកម្លាំងចុះទៅសម្របសម្រួល ដោយស្នើសុំឱ្យខាងសួនការណាឌីយ៉ា ផ្តិតមេដាយបញ្ចប់ការទាមទារលុយចំនួន១៨០០០ដុល្លារ ពីខាងរោងចក្រទៀតអីព្រោះថាគ្មានលទ្ធភាពសងនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជាក់ថា​ ពាក់ព័ន្ធបញ្ហានេះខាងសួនការណាឌីយ៉ា​ បានប្រាប់ថា​ចាំគិតមេីល៣ថ្ងៃសិនទើបមានការសម្រេច ។ចំណែកក្រុមកម្មករវិញ បានបញ្ជាក់ថា បើសិនជាភាគីខាងសួនកាណាឌីយ៉ា មិនព្រមឲ្យភាគីខាងរោងចក្រដឹកសម្ភារចេញ ដើម្បីលក់សងប្រាក់មកពួកគាត់នោះទេ ពួកគាត់នឹងបន្តធ្វើការតវ៉ារហូតមានដោះស្រាយជូនពួកគាត់  ៕ដោយ​៖ សុខា សែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print