ជម្លោះព្រំប្រទល់ដី រវាងបងប្អូនបង្កើត ក្លាយជាហិង្សាវាយប្អូនស្រីរហូតសន្លប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយសារតែរឿងទំនាស់ព្រំប្រទល់ដីបន្តិចបន្តួចសោះ បងប្រុសបានវាប្អូនស្រីបង្កើតរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់រហូតដល់សន្លប់ស្ដូកស្ដឹង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនដៃដល់យកមកសាកសួរតាមនីតិវិធី

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិបុសតូច ឃុំពងទឹក  ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួល បានឱ្យដឹងថា បុរសសង្ស័យមានឈ្មោះ គុយ ភាក អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកស្ត្រីរងគ្រោះជាប្អូនស្រីបង្កើតមានឈ្មោះខៅ ញាតិ អាយុ៥០ឆ្នាំ មុខរបរកសិករដោយរងរបួសត្រូវមួយព្រនង់ ត្រូវចំកំភួនដៃឆ្វេងបណ្តាលឲ្យបាក់ដៃខាងឆ្វេង

តាមសម្តីអ្នកភូមិដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ថា មុនកើតហេតុគ្រួសារខាងលើ មានផ្ទុះជម្លោះពាក្យសំដីនឹងគ្នាយ៉ាងខ្លាំងរឿងទំនាស់ព្រំប្រទល់ដីរបងជាច្រើនឆ្នាំមកហើយ ប៉ុន្តែប្រមាណជាកន្លះខែមកនេះ ស្រាប់តែជនសង្ស័យបានស្ទុះយកដំបងឬស្សីប៉ុនករដៃ ទៅវាយត្រូវមួយព្រនង់ត្រូវចំកំភួនដៃខាងឆ្វេងបណ្តាលឱ្យបាក់ដៃខាងឆ្វេងសន្លប់ស្ដូកស្ដឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលពងទឹក កសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕ដោយ៖យឹម សុថាន

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print