អគ្គនាយក WHO៖ នេះមិនមែនជាពេលវេលា ត្រូវទម្លាក់ការទទួលខុសត្រូវពីកូវីដ១៩ លើអ្នកណាឡើយ

ចែករំលែក៖

WHO៖ ក្រោយពេលលោកត្រាំចេះតែទម្លាក់ការទទួលខុសត្រូវ ទៅលើចិន និងអង្គការសុខភាពពិភពលោក។នៅពេលនេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា លោកនឹងទទួសខុសត្រូវចំពោះបញ្ហា ទាំងអស់ពាក់ព័ន្ធកូវីដ១៩ ។ ប៉ុន្តែមិនមែនពេលនេះគឺក្រោយពេលកូវីដ១៩គ្រប់គ្រងបានទាំងស្រុងសិន។
សារព័ត៌មាន CNN បានដកស្រង់សំដីប្រធានកម្មវិធីគ្រប់គ្រងគ្រោះអាសន្នរបស់ WHO លោកស្រី Maria Van Kerkhove បញ្ជាក់ថា តួលេខដែល WHO កាលពីថ្ងៃទី២០ ខែឧសភា មានអ្នកឆ្លងច្រើនមិនធ្លាប់មានចាប់តាំងពីផ្ទុ កូវីដ១៩ក្នុងរយៈពេល២៤ម៉ោងនៅទូទាំងពិភពលោកគឺមានរហូតដល់ទៅ១០៦ ពាន់នាក់។ ប្រទេសដែលឆ្លងច្រើនជាងគេ គឺ អាមេរិក រុស្ស៊ី ប្រេស៊ីល និងឥណ្ឌា។
ដោយមានអ្នកឆ្លងច្រើន បានជាអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros បានប្រកាស ក្នុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវប្រទេសស្វីស កាលពីថ្ងៃទី២១ខែឧសភាថា លោកសន្យាទទួលខុសត្រូវរឿង WHO ទប់ស្កាត់កូវីដ១៩ ក្រោយពេលគ្រប់គ្រងបានទាំងស្រុងសិន។
លោក Tedros បានបញ្ជាក់ថា «ខ្ញុំបាននិយាយជាច្រើនលើកមកហើយថា WHO នឹងទទួលខុសត្រូវចំពោះបញ្ហារាលដាលកូវីដ១៩ប៉ុន្តែមិនមែនជាពេលនេះឡើយ»។ លោកបន្តទៀតថា អ្វីដែលជាការចាំបាច់នៅចំពោះមុខគឺយើងត្រូវតែទប់ស្កាត់កូវីដ១៩ ឲ្យបានជាមុនសិន៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print