លោក អូស្មាន ហាស្សាន់ ៖  ណែនាំឲ្យបងប្អូនខ្មែរឥស្លាមទំាងអស់ត្រូវចូលរួមគោរពច្បាប់ចរាចណ៍ ជាមួយរាជរដ្ឋាភិបាល ដើម្បីការពារអាយុជីវិត និងកាត់បន្ថយភាពក្រីក្រ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក អូស្មាន  ហាស្សាន់  បានធ្វើការណែនាំឲ្យបងប្អូនខ្មែរឥស្លាមទំាងអស់ត្រូវចូលរួម​គោរព​ច្បាប់​ចរាចណ៍ផ្លូវគោកថ្មី ជា​មួយ​រាជរដ្ឋាភិបាល ដើម្បីការពារអាយុជីវិត និងកាត់បន្ថយភាពក្រីក្រ ច្បាប់​ចរាចរណ៍​តម្រូវឲ្យបងប្អូនក្នុងពេលធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព គ្រប់ម៉ូតូត្រូវមានកញ្ចក់ ស្លាកលេខ និង​មានឯកសារផ្សេងៗ ឲ្យបានគ្រប់គ្រាន់ បើទោះបីបងប្អូនឥស្លាមតាម​ទម្លាប់ ត្រូវទទូកន្សែង ឬពាក់កន្ដឹប នោះក៏ដោយ ​តែក៏ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នាៗ ។  បងប្អូនត្រូវតែកែទម្លាប់ ដោយ​គោរព​តាមច្បាប់ នៃប្រទេសជាតិ នោះសហគមន៍ និងមានសុខដុមរមា។

z10

លោក អូស្មាន ហាស្សាន់  រដ្ឋ​មន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ  បានបញ្ជាក់​បែបនេះ ក្នុងខណៈដែលលោកចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនំាឥស្លាមប្រមាណជាង ២០០នាក់ នៅ​ក្រុងសួង និងស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ  កាលពីថ្ងៃទី១៩ ខែមករា ឆ្នំា​២០១៦ ។

លោក អូស្មាន  ហាស្សាន់  ក៏បានលើកឡើងពីការផ្តល់ជូន  និងការដោះទុក្ខលំបាក របស់បងប្អូន​ប្រជាពលរដ្ឋទូទៅ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងពេលថ្មីៗនេះ ដូចជា លប់ចោលនូវការធ្វើប័ណ្ណបើកបរម៉ូតូដែល មានកម្លាំងចាប់ពី ១២៥សេសេចុះក្រោម, ទម្លាក់តម្លៃបណ្ណបើកបររថយន្តចុះពាក់កណ្តាល, អនុញ្ញាតឲ្យម្ចាស់យានយន្ត​ចង្កូត​ស្តាំ ទៅបង់ពន្ធដោយមិនចាំបាច់កែចង្កូត, អត់ឲ្យបង់ថ្លៃការផ្ទេរមរតកអចលនទ្រព្យ ពីជីដូន-ជីតា ទៅចៅ ពីប្តីទៅប្រពន្ធ ពីឪពុកម្តាយទៅកូន និងបានយកមកវិញនូវផ្លូវវេងស្រេង និងចុងក្រោយបាន​យក​ផ្លូវជាតិលេខ៤ មកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ គឺប្រជាពលរដ្ឋអស់ព្រួយបារម្ភ ពីការចំណាយ​ប្រាក់​កាស និងការប្រកាសដ៏សំខាន់មួយទៀត របស់សម្តេចថា ចាប់ពីខែមេសា ឆ្នាំ២០១៧ ទៅបងប្អូនប្រជា​ពលរដ្ឋ​កម្ពុជា ដែលប្រើប្រាស់អគ្គិសនីអស់ចាប់ ៥០គីឡូវ៉ាត់ម៉ោង ចុះ នឹងត្រូវបង់ថ្លៃភ្លើងក្នុង ១គីឡូវ៉ាត់​ម៉ោងតែ ៦១០រៀលប៉ុណ្ណោះ។

លោក អូស្មាន ហាស្សាន់ បានបន្តថា៖  កាដូរទាំងអស់របស់សម្តេចខាងលើ គឺផ្តល់ជូនទៅដល់ប្រ​ជា​ពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលទាំងអស់គ្នាសុទ្ធតែបានទទួលផលប្រយោជន៍ដូចៗ​គ្នា ដោយផ្ទាល់ និងដោយប្រយោល។ លើសពីនេះទៅទៀត សម្រាប់ពលរដ្ឋខ្មែរឥស្លាម ក៏បានទទួលកាដូរ​ ពិសេស​ថែម ទៀតនោះគឺ គ្រូបង្រៀនឥស្លាមកម្ពុជាចំនួន១៥០០នាក់ត្រូវ បានសម្តេចអគ្គមហាសេនាបតីតេជោ ​នាយក​រដ្ឋមន្ត្រី លោកបានសម្រេច បញ្ចូលក្នុងក្របខណ្ឌ ជាគ្រូបង្រៀនរបស់រដ្ឋ ដោយទទួលបានប្រាក់បៀរ​វត្សរ៍​របស់រដ្ឋ នេះជាបង្ហាញ ពីការគិតគូយកចិត្ដទុកដាក់ខ្ពស់ របស់សម្តេចចំពោះពលរដ្ឋទាំងអស់​ដោយគ្មាន​ការ​រើស​អើង អ្វីឡើយ ៕

z5 (1)

z4

ដោយ៖ ​សំរិត

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print