ភ្នំពេញ៖ លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានប្រសាសន៍ថា នាកឆ្នាំ២០១៧ខាងមុខនេះ សហព័ន្ធចក្ខុវិស័យ៣ចំណុចធំៗ ដើម្បីពង្រឹងសមត្ថភាពកីឡាកររបស់ខ្លួនឲ្យស្របតាមការរីកចំរើន របស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ។
លោក ជា ច័ន្ទបរិបូរណ៍បានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៨ខែ មករាឆ្នាំ២០១៦ បន្ទាប់ពីលោកនិងកីឡាករបានមកដល់ប្រទេសកម្ពុជាវិញ ក្នុងដំណើរចេញទៅប្រកួតការពារតំណែងជើងឯក កីឡាអេឡិចត្រូនិកអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី យ៉ាងដូច្នេះថា ចំពោះកីឡាករអេឡិចត្រូនិកកម្ពុជាដែលចេញទៅការពារតំណែងជើងឯកឆ្នាំ២០១៥នៅប្រទេសឥណ្ឌូនេស៊ី យើងបានបញ្ជូនអត្តពលិក២ក្រុមចូលរួម ក្នុងនោះក្រុមNerver carគឺជាក្រុមជើងឯកនៅប្រទេសកូរ៉េឆ្នាំ២០១៥រីឯក្រុម ជាជើងឯករងថ្នាក់ជាតិឆ្នាំFive Militar២០១៥។
លោកមានប្រសាសន៍ថា ប្រកួតថ្ងៃទីដំបូងកីឡាករកម្ពុជាទាំង២ក្រុមបានឆ្លងផុតវគ្គជម្រុះ១៦ក្រុ ម ប៉ុន្តែប្រកួតថ្ងៃទី២វគ្គជម្រុះ៨ក្រុមកីឡាករកម្ពុជាបានធ្លាក់ចេញពីការប្រកួតមួយគឺ Nerver car ក្នុងនោះមានក្រុមកីឡាករមកពីប្រទេស ថៃ សិង្ហបុរី និងម៉ាឡេស៊ី។ ចំណែកឯក្រុមFive Militar ឈ្នះបាន ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមថៃម្ចាស់ជើងឯកMATICឆ្នាំ២០១៤ ជាលទ្ធផល ក្រុមFive Militar ចាញ់ក្រុមថៃ Superior ៥-៩បានត្រឹមចំណាត់ថ្នាក់លេខ២ជើងឯករងទទួលបានពានរង្វាន់១មេដាយប្រាក់និងថវិកាចំនួន៧ពានដុល្លារ។ រីឯ ក្រុម Superiorរបស់ថៃជាម្ចាស់ជើងឯក MATIC ឆ្នាំ២០១៦ ទទួលបានពានរង្វាន់១មេដាយមាស អមជាមួយថវិកាចំនួន១៥០០០ដុល្លារ។
លោកបានបន្តទៀតថា ដើម្បីពង្រឹងសមត្ថភាពកីឡាករអេឡិចត្រូនិកកម្ពុជាគឡើងវិញបាន សហព័ន្ធមានចក្ខុវិស័យធំៗចំនួន៣ចំណុចសំខាន់ទី១-សហព័ន្ធនិងពង្រឹងសមត្ថភាពកីឡាករបន្ទាប់ពីបានឈ្នះជើងឯកថ្នាក់ជាតិ ពីព្រោះលើកនេះកីឡាកររបស់មានពេលតែ២០ថ្ងៃប៉ុណ្ណោះក្នុងការត្រៀមខ្លួនចេញទៅប្រកួតជើងឯកMATICអន្តរជាតិលើកទី៤នៅប្រទេសឥណ្ឌូនេស៊ី។ទី២-សហព័ន្ធនិងខិតខំ គៀងគរអ្នកឧបត្ថម្ភបន្ថែម សម្រាប់ជំរុញដល់ការហ្វឹកហាត់ត្រៀមរបស់កីឡាករអេឡិចត្រូនិកកម្ពុជាមុន ចេញទៅប្រកួត ជើងឯក MATICលើកទី៥ដែលគ្រោងធ្វើនៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ និងទី៣-សហព័កីឡាអេឡិចត្រូនិកកម្ពុជាគ្រោងបង្កើតវគ្គបណ្តុះបណ្តាល់ដល់អ្នកសារព័ត៌មានក្នុងស្រុក ដើម្បីឲ្យបានយល់ច្បាស់ថា តើកីឡាអេឡិចត្រូនិកផ្តលអត្ថប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ៕ សារីម