បញ្ជូនខ្លួនស្ត្រីវ័យចំណាស់ម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីវ័យចំណាស់ម្នាក់ រួមនិងថ្នាំញៀនជាង១០កញ្ចប់ធំ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដើម្បីទទួលទោសតាមច្បាប់ ក្រោយធ្វើការសាកសួរបញ្ចប់នីតិវិធី

យោងតាមរបាយការណ៍របស់មន្រ្តីកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សំ ធាវី ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាចំនួន១០កញ្ចប់(ធំ០៧), ម្ស៉ៅម៉ដ្ឋពណ៌ស ០១កញ្ចប់ធំ ។ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ,ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ,សម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។

គួរបញ្ចាក់ថា ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នៅចំណុចផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print