នាយក CDC ចិនថា៖ វា​គឺជា​រឿង​ធម្មតា​បំផុត​ក្នុងការ​ទទួលយក​ការរិះគន់​ពី​សំណាក់​សាធារណជន​ ​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​រាលដាល​ដំបូង​នៃ​ជំងឺ​រាតត្បាត​សកល COVID-19

ចែករំលែក៖

ប្រទេសចិន៖ លោក Gao Fu នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​ចិន (CDC) បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៣ខែឧសភា ម្សិលមិញនេះ ការរិះគន់​ពី​សំណាក់​សាធារណជន​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​រាលដាល​ដំបូង​នៃ​ជំងឺ​រាតត្បាត​សកល COVID-19 ដែល​បច្ចុប្បន្ន​សម្លាប់​ម​នុស្ស​ជាង​៣៤​ម៉ឺន​នាក់ និង​ឆ្លង​ជាង​៥,៤​លាន​នាក់ គឺជា​រឿង​ដែល​អាច​ទទួលយកបាន​។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​ចិន​រូបនេះ បន្ត​ការពារ​ចំណាត់ការ​ឆ្លើយតប​រដ្ឋា​ភិ​បាល​ប្រឆាំង​វិបត្តិ​នេះ​។

លោក Gao Fu បន្តថា ជាមួយ​ជំងឺ​រាតត្បាត​ទ្រង់​ទ្រោ​យ​ធំ​ក្នុងប្រទេស​ចិន និង​ពិភពលោក វា​គឺជា​រឿង​ធម្មតា​បំផុត​ក្នុងការ​ទទួលយក​ការរិះគន់​ពី​សំណាក់​សាធារណជន​»​ ។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​យើង​ព្រម​ទទួលយក​ពួកវា​ដោយ​ការគោរព​»​។

​បណ្ដា​ចិន រួមមាន សហរដ្ឋអាមេរិក និង​អូស្ត្រាលី បាន​រិះគន់​ក្រុង​ប៉េកាំង​ជុំវិញ​កង្វះខាត​តម្លាភាព​អំឡុងពេល​ផ្ទុះ​រាលដាល​ជំងឺ COVID-19 ដំបូងៗ ហើយក៏​ចោទ​ទៀតថា កូ​រ៉ូ​ណា​វីរុស​មាន​ប្រភពពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​។ ក៏ប៉ុន្តែ​ភ័ស្តុតាង​ជាក់លាក់​ព័ន្ធ​រឿងនេះ​ពុំទាន់​ត្រូវ​លើកមកបង្ហាញ​ឡើយ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកនាយក  Gao លើកឡើងថា មជ្ឍមណ្ឌល​គ្រប់គ្រង​ជំងឺ គួរ​ពង្រឹង​យន្តការ​រាយការណ៍​ព័ត៌មាន​ជំងឺ​រាតត្បាត​របស់ខ្លួន និង​ដោះស្រាយ​ចន្លោះប្រហោង​នៅ​ចំពោះមុខ​ការផ្ទុះ​រាលដាល COVID-19 ។

​ក៏ប៉ុន្តែ ទោះបីជា​ភាពទន់ខ្សោយ​ខ្លះ ដែល​ត្រូវបាន​លាតត្រដាង​ក្នុង​ភ្នាក់ងារ​លោក អំឡុង​ជំងឺ​រាតត្បាត​នេះ ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​កាលពី​ចុងឆ្នាំ​មុន លោក Gao បញ្ជាក់ថា ការឆ្លើយតប​របស់រ​ដ្ឋា​ភិ​បាល គឺ​ល្អ បើ​ធៀប​នឹង​បណ្ដា​ដទៃទៀត​។

​នាយក CDC ចិន​រូបនេះ អះអាងថា អ្នកវិទ្យាសាស្ត្រ​ចិន នៅតែ​ពុំ​អាច​ទាន់​បញ្ជាក់​ពី​របៀប​ដែល​វីរុស​នេះ​ឆ្លងទៅ​មនុស្ស​។ យ៉ាងណាមិញ​លោក​សង្ឃឹមថា សាធារណជន​អាច​ទុកពេល​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ចិន​ច្រើន​បន្ថែមទៀត​ដើម្បី​សិក្សា​ឈ្វេងយល់​ពី​វីរុស​នេះ​។

​ករណី​ឆ្លង​COVID-19 ក្នុងប្រទេស​ចិន​ត្រូវបាន​មើលឃើញថា​ធ្លាក់ចុះ​យ៉ាងគំហុក​ចាប់តាំងពី​ខែមីនា​មក ។ នោះ​គឺ​ដោយសារតែ​ការ​រឹតត្បិត​តឹងរ៉ឹង​លើ​ការ​ចល័ត​មនុស្ស​ដែល​ជួយ​ដល់​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​សកល​នេះ​។ តួលេខ​ឆ្លង​ក្នុងប្រទេស​នេះ ឈរ​នៅ​៨២ ៩៧១​ករណី និង​អ្នកស្លាប់ ៤៦៣៤​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print