ខ្សែប្រយុទ្ធ Werner ​ជិតតាមទាន់ Lewandowski ក្រោយស៊ុត​៣​គ្រាប់​ម្នាក់​ឯងកាលពីយប់មិញ

ចែករំលែក៖

ខ្សែ​ប្រយុទ្ធ​ Timo Werner ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Leipzig ​ឈ្នះក្រុមម្ចាស់ផ្ទះ​ Mainz ​05​ក្នុង​លទ្ធផល ​៥-០ ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Bundesliga ​កាល​ពី​យប់មិញ​​។ សម្រាប់ខ្សែប្រយុទ្ធរូបនេះជិតតាមទាន់ចំនួនគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្លិប Bayern Munich ហើយដោយនៅនៅតែ៣គ្រាប់ទៀតប៉ុណ្ណោះ។

​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំរូប​នេះបង្ហាញទម្រង់​លេង​បាន​យ៉ាង​ល្អ និង​មាន​ក្លិប​ជា​ច្រើន​ចង់​បាន។ ថ្មីៗនេះមានក្លិបយក្សនៅអង់គ្លេស Liverpoolកំពុងតាមចែចូវចង់នាំកីឡាកររូបនេះមកទឹកដីអង់គ្លេសផងដែរ។ ​ជាមួយគ្នានេះតម្លៃខ្លួនរបស់កីឡាករ Timo Wernerចាប់ផ្តើមមានហាងឆេងកាន់ខ្ពស់។

សម្រាប់រដូវកាលនេះខ្សែប្រយុទ្ធ Timo Wernerរកបាន២៤គ្រាប់ហើយ ដោយឈរចំណាត់ថ្នាក់លេខ២ក្នុងចំណោមកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅអាល្លឺម៉ង់។ ខ្សែប្រយុទ្ធLewandowski របស់ក្លិបយក្ស Bayern Munichកំពុងឈរលើគេដោយរកបាន២៧គ្រាប់។ នេះមានន័យថា Timo Werner ចាញ់គ្រាប់បាល់កីឡាករLewandowski តែ៣គ្រាប់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រុម Leipzig បច្ចុប្បន្ន​នេះ​កំពុង​ប្រជែង​នៅ​តំបន់ Top3 ​ដោយ​ឈរ​នៅ​លេខ​៣ ​មាន​៥៤​ពិន្ទុ ​ស្រប​ពេល​ក្រុម Dortmund ​វិញ​មាន​៥៧​ពិន្ទុ ​នៅ​លេខ​២ ​និង​ក្រុម​លេខ​១​គឺ Bayern Munich ​មាន​៦១​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​២៧​ប្រកួត ។ ក្រុមទាំងអស់នឹងចាប់ផ្តើមប្រកួតបន្តទៀតនៅថ្ងៃទី២៦ ទី២៧ និងទី២៨ ចុងសប្តាហ៍នេះ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print