ផ្ទះពលរដ្ឋ២ខ្នងត្រូវភ្លើងឆាបឆេះអស់១ខ្នង និង១ខ្នងទៀតឆេះជញ្ជាំង១ចំហៀង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃពុធ ៦កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង(១ខ្នងខូចខាតទាំងស្រុងនិង១ខ្នងទៀតខូចខាតជញ្ជាំងអស់១ចំហៀង ដែលករណីនេះបានកើតឡើងនៅក្នុងក្រុមទី ១១ ភូមិសម្តេច  ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

ម្ចាស់ទី១មានឈ្មោះ ជួក វឿន ភេទស្រី អាយុ៥៧ឆ្នាំ  ផ្ទះទំហំ៥ម៉ែត្រx៧ម៉ែត្រ (ឆេះទាំងស្រុង) រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ សម្ភារដែលឆេះនោះរួមមាន៖មាស៣តម្លឹង,ខ្សែដៃមាស១តម្លឹងកន្លះ,ខ្សែកមាស១.៥តម្លឹង,ចិញ្ចៀន៥ជី និងប្រាក់រៀលអស់១៨០លានរៀល, ប្រាក់ដុល្លារអស់៥០០$, ប្រាក់បាតអស់៤០.០០០បាត,កាតទូរស័ព្ទអស់ ៥.000$។

ម្ចាស់ផ្ទះទី២ ឈ្មោះ ជួក នឿន ភេទប្រុស អាយុ៥៦ឆ្នាំ(ខូចខាតជញ្ជាំងផ្ទះមួយចំហៀង)។

តាមមន្ត្រីនគរបាលជំនាញបានឱ្យដឹងទៀតថា ករណីឆេះនេះដើមហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ពេលឆេះភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយសារផ្លូវឆ្ងាយ ។ ដូច្នេះហើយទើបម្ចាស់ផ្ទះរងគ្រោះជួលរថយន្តដឹកទឹកលក់របស់អ្នកភូមិ និងសហការជាមួយកម្លាំងប៉ុស្តិ៍ ឃុំតាប៉ុនរួមជាមួយកម្លាំងប្រជាការពារភូមិជួយពន្លត់មិនឲ្យឆេះរាលបន្ត៕ដោយ៖ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print