ប៉ូលិសថៃនៅថ្ងៃទី ២៧ខែឧសភា បានប្រកាសថា មានមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនៅស្ថានីយវិទ្យុជាតិស្ថិតក្នុងខេត្ត Phitsanulok ភាគខាងជើងប្រទេសនេះ។
ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះថា Wim Sonsud ដែលជាអ្នកឯកទេសរបស់បណ្តាញវិទ្យុថៃ។ ជនដៃដល់បានប្រើប្រាស់កាំភ្លើងខ្លីពីរដើមក្នុងការបាញ់ប្រហារខាងលើនេះ។
ក្នុងចំណោមមនុស្ស៣នាក់ស្លាប់ មានប្រធានវិទ្យុ លោក Sanit Butramangkul និងកូនចៅពីរនាក់ទៀត ដែលជាមិត្តរូមការងារ។
ក្រោយការបាញ់ប្រហាររួចមកជនដៃដល់មិនបានគេចទៅណានោះឡើយគឺនៅរង់ចាំប៉ូលិសមកចាប់ខ្លួនតែម្តង។ នៅពេលនេះប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ពីមូលហេតុដែលឈានដល់ការបាញ់ប្រហារខាងលើ៕
...
ដោយ៖ ធី រីណា