ការប្រកាន់ជាតិសាសន៍នៅអាមេរិកកាន់តែកើនឡើង ក្រោយប៉ូលិសស្បែកសសម្លាប់ជនជាតិស្បែកខ្មៅ

ចែករំលែក៖

ដោយសារតែប៉ូលិសស្បែកស បានសម្លាប់ ពលរដ្ឋស្បែកខ្មៅ​នៅតំបន់Minneapolis បានបង្កឲ្យមានបាតុកម្មកាន់តែខ្លាំង​​ឡើង ហើយបានអូសទាញមនុស្សល្បីៗជាច្រើននៅអាមេរិក​ឱ្យចូលរួម ប្រឆាំងនិឹងការប្រកាន់ជាតិសាសន៍លើទឹកដីអាមេរិក​។
ថ្មីៗនេះ​តារាជាច្រើនក្នុងវិស័យសិល្បៈអាមេរិកបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ក្រោយពីប៉ូលិស​ស្បែកសម្នាក់នៅ​Minneapolis បានសង្កត់លើ.កបុរសជនជាតិស្បែកខ្មៅ​ម្នាក់ឈ្មោះ George Floyd​ រហូតដល់ដាច់ដង្ហើមស្លាប់។
នៅលើបណ្តាញសង្គម​ តារាចម្រៀងដ៏ល្បីល្បាញ នាងCardi B បាននិយាយថា «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ​ យើងត្រូវការអ្វីទៀត​? ខ្ញុំហត់នឿយចំពោះទឹកដីនេះហើយ​»។ ចំណែកតារាចម្រៀង ​និងជាតារាភាពយន្ត​Demi Lovato ក៏បានលើកឡើងថា​«ខ្ញុំពិតជានឿយហត់ខ្លាំងណាស់ ដែលត្រូវសរសេរនូវពាក្យជូនពរទៅកាន់សុគតិភព​ ។ខ្ញុំចង់ឲ្យជនជាតិស្បែកខ្មៅរស់នៅបានសុខ »។
ចំណែកតារាបាល់បោះLebron James ក៏បានបង្ហោះរូបភាពColin Kaepernick ដែលត្រូវគេសម្លាប់​ដែរ។ កីឡាកររូបនេះធ្លាប់មានសកម្មភាពជាច្រើនប្រឆាំងនឹងការប្រកាន់ជាតិសាសន៍នាពេលកន្លងមក។
ក្រៅពីនេះក៏មានតារាល្បីៗជាច្រើនរូបទៀត ដូចជាCiara, Diddy, Snoop Dogg, Justin Bieber, Jamie Foxx… ជាដើមក៏បានថ្កោលទោសដល់សកម្មភាពប្រកាន់ជាតិសាសន៍របស់កម្លាំងសន្តិសុខផងដែរ​។
ហេតុការណ៍ខាងលើបានកើតឡើងក្នុងបាតុកម្មនៅទីក្រុង​ Minneapolis មីនីសូតា អាមេរិក​ កាលពីថ្ងៃ២៥ខែឧសភា ។​នៅពេលនោះបុរសជនជាតិស្បែកខ្មៅGeorge Floyd ត្រូវប៉ូលិសចាប់ ហើយសង្កត់​ក​រហូតដល់ដាច់ខ្យល់ស្លាប់​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print