ស្ត្រីជាមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនៅក្នុងព្រៃ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីជាមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯកម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតនៅក្នុងព្រៃចោលប្តីនិងកូន។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា មន្រ្តីនគរបាលដែលសម្លាប់ខ្លួនឯងនេះមានឈ្មោះនងចាន់ ភេទស្រី អាយុ៥០ឆ្នាំ បំពេញការងារនៅការិយាល័យស្ថិតិ អត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រស់នៅភូមិឃុំកើតហេតុខាងលើ មានប្តីនិងកូន២នាក់។
បុរសជាប្តី បានប្រាប់សមត្ថកិច្ចឱ្យដឹងថា គាត់ពុំដឹងថាប្រពន្ធរបស់គាត់ទៅចងកសម្លាប់ខ្លួនតាំងពីពេលណានោះទេ ប៉ុន្តែគាត់ឆ្ងល់ថានៅព្រឹកនេះហេតុអ្វីបានជាប្រពន្ធរបស់គាត់មិនទៅធ្វើការដូចសព្វដង ហើយកាន់ខ្សែគោមួយកន្ទុយដើរចូលទៅក្នុងព្រៃក្រោយផ្ទះ ដែលគាត់ស្មានថាប្រពន្ធគាត់ទៅចងគោធម្មតា ។
ក្រោយពីបាត់យូរពេកមិនឃើញត្រឡប់មកវិញ រូបគាត់បានដើររកសព្វទីកន្លែងតែមិនឃើញ លុះដើរទៅព្រៃខាងក្រោយដែលមានចម្ងាយពីផ្ទះប្រមាណជាង៥០០ម៉ែត្រ ក៏បានប្រទះឃើញប្រពន្ធរបស់ខ្លួនចងកសម្លាប់ខ្លួនជាមួយនិងខ្សែនីឡុង ភ្ជាប់ទៅនិឹងមែកឈើបាត់ទៅហើយ ។ គាត់និងប្រពន្ធមិនដែលមានទំនាស់គ្នានោះទេ មិនដឹងមូលហេតុអីបានជាទៅសម្លាប់ខ្លួនចោលកូន និង ប្តីបែបនេះទេ ។
ក្រោយពីឃើញហេតុការណ៍នេះ បុរសជាប្តីបានហៅអ្នកស្រុកឱ្យជួយនិងប្តឹងទៅសមត្ថកិច្ចផងដែរ ។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ស្រី្តនគរបាលរូបនេះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕


ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print