ច្បាប់សន្តិសុខថ្មីបង្កវិវាទនៅហុងកុងពេលនេះត្រូវបានអនុម័តហើយ

ចែករំលែក៖

សារព័ត៌មានRT នៅថ្ងៃទី២៨ខែឧសភា បានផ្សាយថា សភារបស់ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់កោះហុងកុង ។ ការអនុម័ត បានធ្វើឡើង រួចរាល់បើទោះបីមានបាតុកម្មប្រឆាំងតវ៉ាទៅលើទីក្រុងប៉េកាំងក្តី។ នៅទីក្រុងស្វយ័តកោះហុងកុង ត្រូវបានគ្រប់គ្រងដោយសេចក្តីព្រាងច្បាប់មួយនេះ ចាប់ពីពេលនេះតទៅ។
សមាជជាតិចិន (NPC) នៅទីក្រុងប៉េកាំង បានអនុម័ត រួចបញ្ជូនទៅកាន់ប្រធានាធិបតី ដើម្បីចុះហត្ថលេខាអនុម័តសម្រេចចូលជាធរមាន ។ សម័យប្រជុំសភាពេញអង្គរបស់ចិន មានការចូលរួម ដោយលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ខឺឈាង ផងដែរ។
ព័ត៌មានលម្អិតស្តីអំពីច្បាប់សន្តិសុខជាតិថ្មី ដែលគេរំពឹងថា ចូលជាធរមាន នៅខែសីហា ឆ្នាំ២០២០នេះ នៅមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ។
ច្បាប់ថ្មីនេះ គេជឿថា ជាការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ចំពោះអ្នកទាំងឡាយណា ដែលប្រមាថទៅលើនិមិត្តរូបជាតិរបស់ប្រទេសចិន ការប៉ុនប៉ងផ្តាច់ខ្លួនចេញពីប្រទេសចិន ក៏ដូចការជ្រៀតជ្រែក មកពីប្រភពខាងក្រៅចូលកិច្ចការហុងកុង …ជាដើម។
ទោះជាយ៉ាងណា មានមតិជាច្រើន បានលើកឡើងថា ច្បាប់ថ្មីនេះប្រហែលជាប្រើប្រាស់នូវអំពើហិង្សា ដើម្បីបំភិតបំភ័យប្រជាជន ដើម្បីបង្កនូវបុព្វហេតុនយោបាយអនាគតជាក់ជាពុំខាន៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print