ប្រជាពលរដ្ឋរីករាយសប្បាយចិត្តខណៈបានផ្លូវលំក្រាលខ្សាច់ភ្នំមួយខ្សែក្រោយពីធ្វើវេទិការសាធារណៈនាពេលកន្លងមកនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្នុងភូមិព្រៃឆ្លាក់ក្រុងស្វាយរៀងមានការសប្បាយចិត្តយ៉ាងខ្លាំងខណៈដែលបានផ្លូវក្រាលចាក់ខ្សាច់ភ្នំមួយខ្សែស្របតាមការលើកឡើងនៅក្នុងវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន។

?????????????

វេទិការសាធារណៈជាគោលនយោបាយមួយដែលរាជរដ្ឋាភិបាលបានដាក់ចេញតម្រូវអោយប្រជាពលរដ្ឋនិងអាជ្ញាធរព្រមទាំងស្ថាប័នដែលពាក់ពន្ធ័ជួបគ្នាលើកជាកង្វល់ក៏ដូចជារកដំណោះស្រាយគឺធ្វើយ៉ាងណាដើម្បីអោយមូលដ្ឋានមានការអភិវឌ្ឍន៍រីកចំរើន។

ជាក់ស្ដែងការធ្វើវេទិការសាធារណៈនៅក្នុងក្រុងស្វាយរៀងក៏បានលទ្ធផលវិជ្ជមានមួយចំនួនផងដែរដូចជាស្ថាបនាផ្លូវចាក់បេទឹមតាមផ្លូវមួយចំនួនក្នុងក្រុងនិងបានដាក់លូរំដោះទឹកលិចនិងស្ថាបនាផ្លូវលំព្រមទាំងសមិទ្ធផលផ្សេងៗទៀតដែលបានមកពីការសំណូមពរក៏ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរនិងស្ថាប័នដែលពាក់ពន្ធ័។

លោកម៉ែន វិបុល អភិបាលនៃគណៈអភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារគណៈពង្រឹងចុះមូលដ្ឋានក្រុងស្វាយរៀងបានអោយដឹងថាអាជ្ញាធរខេត្តបានខិតខំរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីអោយខេត្តស្វាយរៀងក៏ដូចជាក្រុងស្វាយរៀងមានការរីកចំរើននិងជាក្រុងស្អាត។

ចំពោះផ្លូវចាក់ខ្សាច់ភ្នំដែលកំពុងស្ថាបនានៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងនេះគឺបានមកពីការសំណូមពរ និងការលើកឡើងពីប្រជាពលរដ្ឋអោយអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមការងារគណៈពង្រឹងជួយស្ថាបនាផ្លូវនៅមូលដ្ឋាននេះ។

ក្នងនាមអាជ្ញាធរក៏ដូចជាក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងស្វាយរៀងបានទំនាក់ទំនងទៅមន្ទីរដែលពាក់ពន្ធ័ទើបខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាមន្ទីរជំនាញបានទទួលយកសំណើរនេះដោយបាននាំគ្រឿងចក្រចុះស្ថាបនាផ្លូវលំមួយខ្សែរប្រវែង២៤៦០ម៉ែត្រទទឹង៥ម៉ែត្រចាក់ខ្សាច់ភ្នំជាថវិការសង្គ្រោះបន្ទាន់របស់មន្ទីរអភិវឌ្ឍន៍ជនបទ។

លោកម៉ែន វិបុល បានបន្តថា ការធ្វើវេទិការសាធារណៈនេះគឺមានសារះសំខាន់ណាស់ដោយបានជួបប្រាស័យទាក់ទងផ្ទាល់និងបានដោះស្រាយកង្វល់ក៏ដូចជាទុក្ខលំបាកបានភ្លាមៗនៅមូលដ្ឋានហើយការសំណូមពរ និងការលើកឡើងរបស់ប្រជាពលរដ្ឋដែលហួសដែនសមត្ថភាពរបស់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានយើងនិងពាំនាំនូវសំណូមពរទាំងនេះទៅរាជរដ្ឋាភិបាលដោះស្រាយបន្តទៀត។

លោកម៉ែន វិបុល ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានត្រូវរាយការណ៍អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដើម្បីអោយក្រុមការងារដោះស្រាយបានទាន់ពេលវេលា និងត្រូវចូលរួមទាំងអស់គ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងអណត្តិទី៥នេះជាពិសេសចូលរួមធ្វើវេទិការសាធារណៈអោយបានច្រើនលើកទៀតក្នុងគោលបំណងអោយមូលដ្ឋានរបស់យើងមានការអភិវឌ្ឍន៍និងរីកចំរើនជាបន្តបន្ទាប់៕

11752614_1451222945203075_5488472061836052010_n

11059487_1451223008536402_7130865579638996481_n

993573_1559418014383567_7909382335431787882_n

12439057_1559417997716902_2929279831462306888_n

20160120_092617

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print