ភ្នំពេញ ៖ ព្រោះតែឥទ្ធពលគ្រឿងញៀនបានធ្វើបងប្រុសនិងម្តាយបង្កើតដាច់ចិត្តប្តឹងសមត្ថកិច្ចអោយយចាប់ខ្លួនដោយសារតែជននេះបានយកដាវចេញចាក់បងប្រុសបង្កើតនិងអុកឡុកពេញផ្ទះជួល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ កេត តុលា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរធ្វើសំណង់។
ចំណែកដើមបណ្តឹងត្រូវជាបងប្រុសមានឈ្មោះ កេត ពៅនាង ភេទប្រុសអាយុ២៤ឆ្នាំមុខរបរធ្វើសំណង់អ្នកទាំពីស្នាក់នៅផ្ទះជួលខាងលើ។
តាមការអោយដឹងពីដើមបណ្តឹងបានអោយដឹងថានៅមុខពេលកើតហេតុគីឺប្អូនស្រីបង្កើតបានចេញពីធ្វើការហើក៍ចូលទៅងួតទឹកក្រោយមកជនសង្ស័យ(ប្អូនបង្កើត)បានគោះទ្វារហៅតែប្អូនស្រីងួតទឹកមិនទាន់ហើយធ្វើអោយគេក៍ខឹងរករឿងវាយប្អូនស្រីពេលនោះគាត់(បងប្រុសជនរងគ្រោះ)ក៍ទៅឃាត់ហើយធ្វើអោយជនសង្ស័យខឹងបានយកដាវឆ្នៃបរវែងជា៤តឹកចេញចាក់រូបគាត់តែមិនរងរបួសទេហើយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ។
នៅពេលសមត្ថកិច្ចសួរជនសង្ស័យបានឆ្លើយថារូបគេចង់ជាប់គុកព្រោះគេពិបាកចិត្តរឿងក្នុងគ្រួសារហើគេនិយាយទៀតថាពេលគេចេញពីគុកគេនិងទៅបួស។នៅពេលសមត្ថកិច្ចសួរថាហេតុអីបានជាយកដាវចេញចាក់បងខ្លួនឯង?ជនសង្ស័យបានឆ្លើយថាមកពីរូបគេចង់ចូលគុកទើបយកដាវមកកាន់បែបនេះ។
ចំណែកម្តាយបង្កើតរបស់ជនសង្ស័ដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថាកូនគាត់ធ្លាប់ជក់គ្រឿងញៀននិងធ្លាប់វាយគាត់និងវាយឆាទៀតផងហើយគាត់ក៍ធ្លាប់មកដាក់ពាក្យបណ្តឹងម្តងដែតែដោយសារតែអាណិតកូនគាត់សុំអោយសមត្ថកិច្ចធ្វើការអប់រំអោយត្រឡប់ទៅផ្ទះវិញប៉ុន្តែម្តងនេះគាត់ដាច់ចិត្តបណ្តឹងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ចុះ៕
តុង សីហា