ឈឺធ្មេញហូបបាយមិនកើតរយៈពេល២ថ្ងៃស្រាប់តែខ្យល់គស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់មានអការៈឈឺធ្មេញហូបបាយមិនកើតអស់រយៈពេល២ថ្ងៃស្រាប់តែកូនប្រទះឃើញដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចបន្ទប់ផ្ទះជួលជនរងគ្រោះស្នាក់នៅ ស្ថិតក្នុងត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

IMG-20160120-WA0009 (1)

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាត់ ជា ភេទប្រុសអាយុ​៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់លៀស មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំបឹងណា​យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ ។

ប្រភពដដែលបានបន្តថា នៅមុនពេកើតហេតុ២ថ្ងៃជនរងគ្រោះបានដកធ្មេញមានអការៈឈឺចាប់ខ្លាំងហូបបាយមិនកើតបើទោះបីជាទិញថ្នាំផឹកក៏នៅតែមិនបាត់ ។ នៅមុនវេលាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់ផ្ទះជួលជាមួយកូនប្រុសជាធម្មតា លុះដល់វេលាម៉ោង៤ព្រឹកកូនចូលទៅដាស់ទើបដឹងថាជនរងគ្រោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសស្រុកអង្គស្នួលនិងក្រុមគ្រូពេទ្យប្រចាំមន្ទីរពេទ្យប្រតិបត្តិស្រុកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារខ្យល់គមិនមានជាប់ពាក់ព័ន្ធករណីអ្វីឡើយ ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG-20160120-WA0007 (2)

IMG-20160120-WA0008 (2)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print