ខេត្តសៀមរាប៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមន្ត្រីអាវុធហត្ថម្នាក់ ប៉ុន្ដែមិនធ្ងន់ធ្ងរនិង មិនមានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយដោយសារបានអ្នកជិតខាង និងសមត្ថកិច្ចជួយពន្លត់ទាន់ពេល ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្ទះលាងម៉ូតូក្នុង ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលឧបទ្ទវហេតុនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ។
លោកអនុសេនីយ៍ទោ សូ វ៉ាន់ដេត នាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានឲ្យដឹងថា ករណីអគ្គិភ័យបានកើតឡើងបណ្តាលឲ្យឆាបឆេះទូដាក់ខោអាវក្នុងបន្ទប់ដេកបន្តិចបន្តួចហើយករណីនេះមិនមានរាលដាលទៅផ្ទះអ្នកដ៏ទៃនោះទេ។ លោកបន្តថា ម្ចាស់ឈ្មោះ អ៊ា បាក់ឃាង ភេទប្រុសអាយុ៤៨មុខរបរមន្រ្តីអាវុធហត្ថ ប្រពន្ធឈ្មោះសេងមុំ អាយុ៤៨ឆ្នាំមានទីលំនៅស្នាក់ភូមិឃុំខាងលើ ដោយសារឆ្លងចរន្តអគ្គីសនី។ ការខូចខាតទូដាក់ខោអាវធ្វើអំពីជ័រទំហំ០.៥០ម៉ែត្រគុណ១.២០ម៉ែត្រ ចំនួន០១ ។
អគ្គិភ័យនេះបានប្រើប្រាស់ ឡានទឹកចំនួន០១គ្រឿងហើយបានរលត់ទាំងស្រុងនៅវេលាម៉ោង១៨និង០០នាទី ដោយប្រជាពលរដ្ឋជិតខាងបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ។ សូមបញ្ជាក់ថាករណីនេះមិនបណ្តាលឲ្យមាននរណាគ្រោះឡើយ ៕
ដោយ៖ ជានិរន្ដរ៍