ហាយឡែនឌ័របុកជាមួយឡិចស៊ីសធ្វើបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់ ចំណែករថយន្តទាំង២ខូចខាតខ្ទេចស្ទើរទាំងស្រុង

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាបណ្តាលឲ្យតៃកុងរថយន្តស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតបូរីសានស៊ានហូ ឋិតក្នុងភូមិគីឡូត៏ម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

IMG-20160120-WA0031

សមត្ថកិច្ចប្រាប់ថា សពរងគ្រោះមានឈ្មោះស្រិ រ៉ាទី ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់) រស់នៅក្នុងភូមិកើតហេតុ បើកបររថយន្តម៉ាកតូយូតាហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-2750 ។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះខន ខិតខំ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត បើកបររថយន្តម៉ាកឡិចស៊ីសRX330ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB-0042។

ប្រភពបន្តថា មុនកើតហេតុរថយន្តម៉ាកតូយូតាហាយឡែនឌ័រ បានធ្វើដំណើរក្នុងទីសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកពីកម្មវិធីហួបការ ចំណែករថយន្តម៉ាកឡិចស៊ីសRX330 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយបញ្ច្រាសទិសគ្នាគោលបំណងទៅយកប្រពន្ធ លុះមកដល់កន្លែងកើតហេតុ រថយន្តហាយឡែនឌ័រឡើងជែងរថយន្ត១គ្រឿងទៀតស្របទិសក៏ជ្រុលចង្កូត បុករថយន្តឡិចស៊ីសRX330បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងបត់ក្បាលត្រលប់ក្រោយ ទាំងសងខាង ហើយរថយន្តខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខទាំងពីរ ចំណែកម្ចាស់រថយន្តឡិចសីសRX330រងរបួសធ្ងន់  ហើយម្ចាស់រថយន្តហាយឡែនឌ័រស្លាប់នៅនិងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ វាស់វែងហៅរថយន្តសង្គ្រោះដឹកអ្នករងរបួសទៅព្យាលបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។ ឯសពអ្នកបើកបររថយន្តហាយឡែនឌ័របានប្រគល់ឲ្យសាច់ញ្ញាតិធ្វើបុណ្យ រីឯរថយន្តទាំងពីរគ្រឿងសមត្ថកិច្ចស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕

IMG-20160120-WA0035

IMG-20160120-WA0034

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print