រថយន្តកែច្នៃ១គ្រឿងដឹកដើមដំឡូងពីលើឈើពីក្រោមបម្រុងឆ្លងដែនចូលវៀតណាមត្រូវបានកងរាជអាវុធហត្ថ ក្របួចជាប់

ចែករំលែក៖

ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តសហការជាមួយកងរាជអាវុធហត្ថស្រុកស្នួល ដឹកនាំកម្លាំងដោយលោកម៉ក់ ពីយុត បានឆ្មក់បង្ក្រាបរថយន្តកូរ៉េកែច្នៃដឹកដើមដំឡូងមីបង្កប់ឈើពីក្រោមបម្រុងឆ្លងដែនចូលទៅប្រទេសវៀតណាមដោយឃាត់ធ្វើការត្រួតពិនិត្យនិងឆែកឆេរក៏ប្រទះឃើញឈើប្រណិីតនៅក្រោមដើមដំឡូងមីជាច្រើនកំណាត់ក៏ធ្វើការឃាត់ទុកហើយប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើស្រុកស្នួល។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១១ៈ៣០នាទីយប់ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិអូរចរចា ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមរបាយការណ៍បញ្ជាក់របស់លោកម៉ក់ ពីយុត អនុប្រធានមន្ទីរសម្ភារបច្ចេកទេស នៃបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្្តក្រចេះបានឱ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មានពីពលរដ្ឋមកថា មានរថយន្តកែច្នៃដឹកដើមដំឡូងមីពីលើបង្កប់ឈើប្រណីតពីក្រោម ភ្លាមៗនោះលោកក៍បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។

លោកម៉ក់ ពីយុត ក៍បានឲ្យដឹងដែរថា ក្នុងការចុះទៅបង្ក្រាបនោះ ជាពិសេសដោយ គោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ដោយមានលោកនាយឧត្ដមសេនីយ៍ សៅ សុខា ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់ផងនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បានយកចិត្តទុកដាក់ចុះទៅបង្ក្រាបបានភ្លាមៗតែម្ដង ក្រោយពីការត្រួតពិនិត្យ ឃើញបទល្មើសជាក់ស្តែង ។

លោកក៏បានបន្តឱ្យដឹងទៀតថា ពេលលោកដឹកនាំកម្លាំងចុះទៅដល់ តៃកុងរថយន្តបានស្ទុះចុះរត់ទៅបាត់ស្រមោលតបន្សល់ទុកតែវត្ថុតាងរថយន្ត និងឈើជាប់ផុងនៅកន្លែងកើតហេតុខាងលើ។ បន្ទាប់មកលោកបានទំនាក់ទំនងទៅខាងរដ្ឋបាលព្រៃឈើស្រុក ដើម្បីនាំយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុក និងធ្វើការវាស់វែង កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ ៕

...

ដោយ!មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print