Space X បញ្ជូនអវកាសយានិកឡើងទៅកាន់ ទីអាវកាសដោយជោគជ័យបង្កើតប្រវត្តិសាស្ត្រថ្មី

ចែករំលែក៖

អាមេរិក៖ ក្រុមហ៊ុនអវកាសឯកជន SpaceX បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបាន បញ្ជូន អវកាសយានិកឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយជោគជ័យ នៅថ្ងៃទី៣១ខែឧសភានេះ។
រ៉ុក្កែតរ៉ុញប្រភេទ Falcon 9 របស់ក្រុមហ៊ុន SpaceX បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida អាមេរិក នៅវេលាម៉ោង១៥និង២២នាទីព្រឹកថ្ងៃទី៣១ខែឧសភា។ ការបាញ់បង្ហោះនោះបានបញ្ជូនយានអាវកាស Crew Dragon និងអវកាសយានិក២នាក់ មានឈ្មោះ Douglas Hurley និង Robert Behnken។
កាំជ្រួចមីស៊ីលរ៉ុញបានផ្តាច់ចេញពីយានអាវកាសដោយជោគជ័យ ហើយធ្លាក់នៅមហាសមុទ្រ អាត្លង់តិច។ តាមគម្រោង យាន Crew Dragon នឹងចូលទៅដល់ស្ថានីយអាវកាស ក្នុងកម្ពស់ ៤៥០ គឺឡូម៉ែត្រ ពីផេនដី ។ ពេលដំបូងការបញ្ជូនអវកាសយានិក នៅថ្ងៃទី២៧ខែឧសភា ប៉ុន្តែត្រូវបានផ្អាកវិញដោយបញ្ហាអាកាសធាតុ។
កាលពីឆ្នាំ២០១១ អង្គការណាសាបាន បញ្ជូនយាន Atlantic និងអវកាសយានិក៤នាក់ឡើងទៅកាន់ស្ថានីយ៍ ISS ដោយជោគជ័យ។ ប៉ុន្តែតាំងពីពេលនោះមក អាមេរិក បានពឹងផ្អែកទៅលើយានអវកាសរបស់រុស្ស៊ីដើម្បីឡើងទៅទីអវកាស៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print