បន្ទាប់ពីអូស្ត្រាលី និងអឺរ៉ុប រុស្ស៊ីក៏បានថ្កោលទោសអាមេរិក ប្រើហិង្សាលើអ្នកកាសែតរុស្ស៊ី

ចែករំលែក៖

រុស្សុី៖ ដោយឃើញអំពើហិង្សាកាន់តែកើនខ្លាំងឡើង នៅអាមេរិក ហើយបានត្រៀមកម្លាំងទាហាន ជាង១ពាន់នាក់ដើម្បីបង្ក្រាមក្រុមបាតុករ ទៀត។ ប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានអឺរ៉ុប អូស្ត្រាលី នូវេឡាឡង… ហើយពេលនេះគឺរុស្ស៊ីបានស្នើដល់អាមេរិក ឲ្យបញ្ឈប់ការប្រើហិង្សាទៅលើក្រុមបាតុករស្បែកខ្មៅ។
អំពើហិង្សា រវាងក្រុមបាតុករ និងប៉ូលិស ហើយបណ្ដាលឲ្យរងរបួសដល់អ្នកកាសែតជាច្រើននាក់ រួមទាំងផលិតកររបស់ភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Sputnik ផងនោះ ទីក្រុងមូស្គូបានខឹងសម្បាយ៉ាងខ្លាំង ដោយអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់សកម្មភាពឃោរឃៅរបស់ប៉ូលិស ប្រឆាំងនឹងអ្នកសារព័ត៌មាន។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ៖នៅក្នុងឧប្បត្ដិហេតុ នៃការប៉ះទង្គិចគ្នា នៅមុខសេតវិមាន រវាងក្រុមបាតុករ និងប៉ូលិសនេះ បានបណ្ដាលឲ្យអ្នកសារព័ត៌មានជាច្រើននាក់ រងរបួស ក្នុងនោះមានទាំងផលិតករភ្នាក់សារព័ត៌មានរុស្ស៊ី Sputnik ឈ្មោះ Nicole Roussell ខណៈកំពុងបំពេញការងារតាមវិជ្ជាជីវ:របស់គាត់។ ករណីនេះ រុស្ស៊ីទាមទារឲ្យអាជ្ញាធរអាមេរិក មានវិធានការជាបន្ទាន់ រារាំងដល់ប៉ូលិស ដើម្បីកុំឲ្យប្រើអំពើហិង្សា ប្រឆាំងនឹងអ្នកធ្វើការងារសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។
នៅពេលនេះដែរ អាមេរិកបានត្រៀមកម្លាំង ១៦០០ នាក់ត្រូវបានចល័តឲ្យចូលទៅកាន់តំបន់ វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក បន្ទាប់ពីការផ្ទុះឡើងនូវបាតុកម្មហិង្សាទាំងយប់ ទាំងថ្ងៃរបស់ក្រុមបាតុករ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណបានចល័តកងទ័ពចូលទីក្រុងវ៉ាស៊ីនតោនប្រហែល ១ ៦០០ នាក់ ។ ការចូលមកដល់របស់កម្លាំងទាហានទាំងនោះដើម្បីគ្រប់គ្រងស្ថានការណ៍ហិង្សាដែលបង្កឡើងដោយក្រុមបាតុករ ។

ពេលថ្មីៗនេះ ប្រធានាធិបតីអាមរិក លោកដូណាល់ ត្រាំ បានស្នើដល់កងកម្លាំងយោធាជួយគ្រប់គ្រងស្ថានការណ៍នៅតាមដងផ្លូវក្នុងរដ្ឋធានី នានា ដែលកំពុងញាំញីដោយក្រុមបាតុកររាប់ពាន់នាក់ ។ ក្រុមបាតុករដង្ហែក្បួន ស្រែកទាមទារយុត្តិធម៌ជូនបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ដែលស្លាប់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយសារប៉ូលិសម្នាក់យកជង្គង់សង្កត់ក ជាង៨នាទីថប់ដង្ហើម ស្លាប់ ស្ថិតនៅទីក្រុង Minneapolis រដ្ឋ Minnesota ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print