ខេត្តរតនគិរី៖ ជនសង្ស័យចំនួន០៦នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយការិយាល័យព្រម្មទណ្ឌកំរិតស្រាលអធិការនគបាលក្រុងបានលុងនិងកងរាជអាវុធហត្ថក្រុងបានលុងចុះធ្វើរដ្ឋបាលចំហឃាត់ខ្លួនបាននៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៦ត្រង់ចំណុចផ្សេងៗគ្នាពីបទកាន់កាប់និងជួញដូដោយខុសច្បាប់នៅសារធាតុញៀន។
ការចុះធ្វើរដ្ឋបាលដោយចំហនេះលោក វរៈសេនិយ៍ត្រីអ៊ុង សុភាពប្រធានការិយាល័យប្រឆាំងគ្រឿងញឿននៃស្នងការដ្ឋាននគបាលខេត្តបានឱ្យដឹងថានៅរសៀលថ្ងៃខែឆ្នាំខាងលើដដែលវេលាម៉ោង០២នឹង១៥នាទីបង្ក្រាបបានចំនួន០៣នាក់នៅចំណុចផ្ទះជួល(ជាប់មន្ទីការងារ)ក្នុងភូមិទេសអន្លង់សង្កាត់បឹងកន្សៃងក្រុងបានលុង។នៅម៉ោង០២នឹង៣០នាទីឃាត់ខ្លួនបានចំនួន០៣នាក់បន្តបន្ទាប់គ្នាទៀតនៅចំណុចផ្ទះសំណាក់ភូមិគ្រឹះធីសុខាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ក្នុងភូមិឡាប៉ូសង្កាត់យ្សឡោមក្រុងបានលុង។
ទី០១ឈ្មោះសុិន រាម៉នភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែររស់នៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុង។
ទី០២ឈ្មោះម៉េង ដារាភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរស់នៅភូមិសោមធំឃុំប៉កញ៉ៃស្រុកអូរយាដាវ។
ទី៣ឈ្មោះសុី សុធាត់ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែររស់នៅភូុមិ១ឃុំឡាមិញស្រុកបរកែវ។
ទី៤ឈ្មោះពៅ ពិទូភេទប្រុសអាយុ២៤ឆ្នាំជនជាតិខែ្មរេស់នៅភូមិទេសអន្លងសង្កាត់បឹងកន្សែងក្រុងបានលុង។
ទី៥ឈ្មោះកែវ វិចិត្តភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរជាអ្នកទៅទទួលឥវាន់(សារធាតុញៀន)ពីរថយន្តផ្ញើរផ្ទះអីចាប់ឆាយក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង។
ទី៦ឈ្មោះនី វណ្ណះភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរជាអ្នក(កំម៉ង់ទិញ)ពីភ្នំពេញឱ្យផ្ញើរតាមរថយន្តអីចាប់ឆាយ។
ហើយក្នុងពេលប្រតិបត្តិការបង្ក្រាបនោះរិបអូសបានវត្ថុតាងរួមមាន៖ មេតំហ្វេតាមិនICEហៅម៉ាទឹកកកចំនួន០៣ថង់តូចនិងមួយថង់ធំស្មើ៤.៨៩ក្រាម។យ៉ាម៉ាWM១គ្រាប់និងទូរស័ព្ទមួយចំនួនម៉ូតូ០៣គ្រឿងរថយន្ត០២គ្រឿងម៉ាកបាឡែនពាក់ស្លាកលេភ្នុំពេញ២U.៣៣ ៣៨និងម៉ាកវីហ្គោពាក់ស្លាកលេខវៀតណាម៨១C.០២២.៥៨។
លោកប្រធានការិយាល័យបញ្ជាក់ថាឈ្មោះនី វណ្ណះជាអ្នក(កំម៉ង់)បញ្ជាឱ្យឈ្មោះសុី ថាសុីណាសម្បត្តិនៅភ្នំពេញជាអ្នកទិញហើយផ្ញើរតាមរថយន្តមកឱ្យដល់ខេត្តរតនគិរី។ហើយក៏ត្រូវបានចាប់ខ្លួនបាននៅភ្នំពេញកំពុងបញ្ជូនមកដល់ខេត្តរតនគិរីនៅល្ងាចថ្ងៃទី២០ខែមករានេះដែរ។
បច្ចុប្បន្ជជនសង្ស័យ៦នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាផ្លូវច្បាប់ហើយនិងម្នាកទៀតទើបបញ្ជូនមកដល់នោះនិងចាត់ការតាមក្រោយបន្តទៀត៕អ៊ុច សាវុទ្ធ