ភ្នំពេញ ៈ ជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀនមួយចំនួន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ក៏ប្រទះជាមួយកម្លាំងល្បាតដោយមានការសង្ស័យក៏ឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀនតែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៤និង ៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ចំណុចមុខផ្ទះលេខ១ ផ្លូវលេខ២១៩ ក្រុមទី២៤ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដោយឃាត់ខ្លួនបានជនសង្ស័យ០២នាក់ រួចយកមកសាកសួររហូត បន្តកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ០១ នាក់ទៀត នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១១០ ក្រុមទី២ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់ខាងលើនេះ ទី១-ឈ្មោះ គឹម វាសនា ហៅ ស្នា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ផ្ទះជួលលេខ៤៦ ផ្លូវលេខ១១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ សន រតនា ហៅ ខ្នា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៤៦ ផ្លូវលេខ១១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទី៣-ឈ្មោះ ម៉ម ឆវ័ន ហៅ ម៉ាប់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៤០ ផ្លូវលេខ១១០ ភូមិ២ ក្រុមទី៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំ ពេញ ។ វត្ថុតាងចាប់យកពីជនសង្ស័យ៖-ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់តូច ( ចាប់យក ពីជនសង្ស័យឈ្មោះ សន រតនា ហៅខ្នា និងឈ្មោះ ម៉ម ឆវ័ន ហៅ ម៉ាប់ ) ។-ម៉ូតូមួយគ្រឿងម៉ាកHonda Click ពណ៌ក្រហម លាយខ្មៅ ស៊េរី2010 ពាក់ស្លាកលេខភ្នំពេញ 1AT 0079 មានលេខតួ និងលេខម៉ាស៊ីន0056476 ។
-ទូរស័ព្ទចំនួន ០៣គ្រឿងម៉ាក Blackview ពណ៌ ស មានស៊ីមលេខ 098 505 893 ,ម៉ាកSam sung S2 ពណ៌ស មានស៊ីមលេខ 093 530 191 និងម៉ាក Nokia 108 ពណ៌ខ្មៅ មានស៊ីម លេខ 096 4876 687 ។-កូនកាបូបពណ៌ខ្មៅ ០២ និងក្រឡាការ៉ូ ០១- លុយចំនួន ១០០$ ។
តាមប្រភពព័ត៍មានពីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកំលាំងល្បាតរបស់នគរបាលប៉ុស្តុិ៍ផ្សារដេប៉ូទី១ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ឈ្មោះ គឹម វាសនា ហៅ ស្នា និងឈ្មោះ សន រតនា ហៅ ខ្នា ព្រមទាំងដកហូតបានគ្រឿង ញៀន០១ កញ្ចប់ ហើយបានបន្តការសហការ ជាមួយផ្នែកជំនាញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ទៀតឈ្មោះ ម៉ម ឆវ័ន ហៅ ម៉ាប់ ព្រមទាំងដកហូត គ្រឿងញៀនមួយកញ្ចប់ទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ចាត់ការតាមផ្លូវច្បាប់។ស ដារ៉ា