ថេរសភាខេត្តសៀមរាប ប្រកាសអោយផ្សឹក ភិក្ខុ លួន សុវ៉ាត ត្រូវបាន ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី ដូចភិក្ខុ ឡុង ចន្ថា ដែរ

ចែករំលែក៖

សៀមរាប៖ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី ដូចភិក្ខុ ឡុង ចន្ថា ដែរ , ថេរសភាខេត្តសៀមរាប ប្រកាសអោយផ្សឹកភិក្ខុ លួន សុវ៉ាត គង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបុព្វជិតចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះ តទៅ ។

យោងតាមថេរសភាខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ បង្ហាញថា ក្រោយថ្ងៃចេញសង្ឃសម្រេចនេះ បើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងស្បងចីវរជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកថាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី-ខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ជាធរមាន ។

ដោយឡែក ភិក្ខុ ឡុង ចន្ថា វិញ ដែលត្រូវបានសម្រេចអោយផ្សឹកដែរនោះ រហូតមកទល់ពេលនេះ ហាក់បាត់ដំណឹងសូន្យឈឹង មិនដឹងរត់គេចខ្លួនដល់ទីណាឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print