ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានចូលរួមដង្ហែក្បួនប្រឆាំងនិឹងអំពើហិង្សា ការរើសអើងជាតិសាសន៍ទៅលើ ក្រុមជនជាតិស្បែកខ្មៅក្រោយការស្លាប់បុរសស្បែកខ្មៅ George Floyd ដោយសារស្នាដៃប៉ុូលិសស្បែកសអាមេរិក។
នៅលើបណ្តាញសង្គមលោកស្រីNancy Pelosi បានលើកឡើងថា ដើម្បីទប់ស្កាត់ ការប្រើអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខទៅលើពលរដ្ឋគឺជាអាទិភាពចម្បងរបស់អាមេរិក។ លោកស្រីបន្តទៀតថា រដ្ឋសភាដែលលោកស្រីគ្រប់គ្រង និង ដោះស្រាយ ពាក់ព័ន្ធការប្រើអំពើហិង្សារបស់ប៉ូលិស និងកែទម្រង់ដើម្បីធានាកំុំឲ្យមានហេតុការបែបនេះកើតឡើងនាពេលអនាគត។
បាតុកម្មនៅទូទាំងអាមេរិក បានអូសបន្លាយជាង១សប្តាហ៍កន្លងមក ហើយ ដោយតំបន់ខ្លះមានបាតុកម្មក្លាយជាហិង្សា។
អតីតមន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងនោះមានអតីតប្រធានាធិបតី ចច ដាប់ប៊លយូប៊ូស បានថ្កោលទោសយ៉ាងខ្លាំងដល់អ្វីដែលបានកើតឡើងនៅលើទឹកដីអាមេរិក ពិសេសគឺការរើសអើងជាតិសាសន៍នេះតែម្តង។
នៅថ្ងៃទី៤ ខែមិថុនា នេះដែរអតីតប្រធានាធិបតីJimmy Carter បានចេញសេចក្តីប្រកាសបង្ហាញពីការឈឺចាប់ចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ។ លោកបន្តទៀតថា ការថ្កោលទោស ដល់សកម្មភាពរបស់ប៉ូលិសទៅលើជនជាតិស្បែកខ្មៅគឺជារឿងចាំបាច់ត្រូវតែធ្វើ ដើម្បីកុំឲ្យមានហេតុការណ៍បែបនេះកើតឡើង៕
ដោយ៖ ធី រីណា