គួរឲ្យរន្ធត់..! សិស្សមត្តេយ្យ​៣៩នាក់រងរបួស​ ដោយសន្តិសុខប្រើកាំបិតចាក់

ចែករំលែក៖

ប្រទេសចិន៖ សារព័ត៌មានស៊ីនហួនៅថ្ងៃទី​៤ខែមិថុនា បានផ្សាយថា៖ សន្តិសុខ​ បានប្រើកាំបិតវាយប្រហារទៅលើកុមារ​​ សិស្សសាលាមត្តេយ្យ​​បណ្តាលឲ្យរបួស​ដល់ទៅ​៣៩នាក់ ក្នុងនោះមាន​៣នាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ហេតុការណ៍ខាងលើកើតឡើងនៅសាលាមត្តេយ្យ ស្ថិតនៅតំបន់ Cangwu ភាគខាងត្បូង ​ប្រទេសចិន ​កាលពីព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២០ ។ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន​បានផ្សាយថា ៖ មូលហេតុ​សន្តិសុខ​ប្រើកាំបិត​ចាក់ប្រហារនោះ គេ​នៅមិនទាន់ដឹងឡើយ។ ករណីវាយប្រហារបែបនេះ បានស្ងប់ស្ងាត់ រយៈពេល​ជាយូរមកហើយ ។
មន្ត្រី​រដ្ឋបាល​ក្នុងតំបន់ Cangwu ខេត្ត Guangxi បានបញ្ជាក់ថា ៖ សិស្ស​ចំនួន​៣៧នាក់​ និងមនុស្សវ័យជំទង់​២នាក់​ បានរងរបួស​​​ដោយសារការវាយប្រហារនេះ។ ប្រព័ន្ធផ្សព្វផ្សាយចិន ​បានបញ្ជាក់ថា ៖ជនវាយប្រហារ​ជាសន្តិសុខ​យាម ​នៅក្នុងសាលានោះផងដែរ ឈ្មោះ លី ។ ជនសង្ស័យ​ត្រូវចាប់ឃាត់ខ្លួន ខណៈការស៊ើបអង្កេត​កំពុងបន្ត ។
ចំណែកបណ្តាញទូរទស្សន៍​រដ្ឋចិន CCTV បានផ្សាយថា ៖ មនុស្ស​៤០នាក់​បានរងរបួស ក្នុងនោះមានមនុស្ស​៣នាក់​រងរបួសធ្ងន់ រួមមាន នាយកសាលា សន្តិសុខម្នាក់ផ្សេងទៀត និងសិស្ស​ម្នាក់ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print