ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសជាមិត្តចំនួន ៩រូប ចូលសុំអនុសាសន៍ពី សម្តេចវិបុលសេនាភក្ដី សាយ ឈុំ មុនទៅ បំពេញបេសកកម្មការទូតតាមបណ្តាប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥និង00នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីប្រចាំប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីរួមមាន៖ លោក កាន់ ផារិទ្ឌ ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស ,លោក តាន់ វុដ្ឋា ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស៊ែប៊ី ,លោក មាស គឹមហេង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋតួកគី ,លោក កេត សោផាន់ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋបារាំង ,លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ,លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ,លោកស្រី ផែន សាវនី ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ,លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងលោក សុខ ខឿន ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសិង្ហបុរី៕
ដោយ៖ សហការី