Chelsea កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Werner ពីក្លិប RB Leipzig

ចែករំលែក៖

ក្រុមតោខៀវ Chelsea កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Timo Werner របស់ក្រុម RB Leipzig ។ កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ២៤ ឆ្នាំរូបនេះក៏កំពុងមានទំនាក់ទំនងជាមួយ Liverpool ផងដែរនិងបាននិយាយថា រូបគេមានមោទនភាពចំពោះទឹកដីអង់គ្លេស ។

ប៉ុន្តែ BBC Sport យល់ថា Liverpool មិនចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយ Werner ដែលរកបាន ២៥គ្រាប់ក្នុងលីគរដូវកាលនេះទេ។ របាយការណ៍បានបង្ហាញថា ក្លិបដែលចង់បានគឺហ៊ានឲ្យតម្លៃខ្លួនប្រហែល ៥៤ លានផោន។

កីឡាករ Werner ដែលបានស៊ុតបាល់បញ្ចូលទីចំនួន១១ ដងក្នុងចំណោម២៩ប្រកួតសម្រាប់ក្រុមអាឡឺម៉ង់ RB Leipzig នេះនឹងក្លាយជាកីឡាករទី២ របស់ក្លិបតោខៀវ Chelsea សម្រាប់រដូវកាលក្រោយបន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងចំនួន៣៧លានផោនសម្រាប់កីឡាករស្លាបស្លាប Hakim Ziyech របស់ក្លិប Ajax កាលពីខែកុម្ភៈកន្លងទៅ។

កីឡាករ Werner បានរកគ្រាប់បាល់បញ្ចូលទីចំនួន៣ គ្រាប់សម្រាប់ជ័យជម្នះ ៥-០ របស់ក្រុម Leipzig លើក្រុម Mainz ។ កីឡាកររូបនេះបានកោតសរសើរចំពោះក្រុម Leipzig បន្ទាប់ពីការផ្ទេររបស់គាត់ឆ្នាំ២០១៦ ពីក្លឹបកំណើតនៅទីក្រុង Stuttgart ។

សូមបញ្ជាក់ថា កាលពីខែមករាគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard មានការចាប់អារម្មណ៍លើខ្សែប្រយុទ្ធក្រុម Paris St-Germain កីឡាករ Edinson Cavani និង Dries Mertens របស់ Napoli ប៉ុន្តែការចរចានេះមិនទទួលបានលទ្ធផលឡើយ ៕

...

ភិរិក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print