Napoli ដាក់តម្លៃ​៨៩​លាន​ផោនសម្រាប់ Koulibaly បើ Man Utd ចង់បាន

ចែករំលែក៖

តម្លៃ​ខ្លួនរបស់កីឡាករសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ត្រូវបានក្លិប​បិសាច​ក្រហម Man Utd ​ផ្ដល់​ចំនួន​៧១​លាន​ផោន ដើម្បី​យក​គេ​ទៅទឹកដី Old Trafford ប៉ុន្តែ​ក្លឹប Napoli ចង់បានរហូតដល់៨៩​លាន​ផោនប្រសិនបើក្លិបមួយនេះចង់បាន។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃសុក្រនេះ ។

តម្លៃ​ខ្លួន​របស់​ខ្សែ​ការពារ​កណ្ដាលវ័យ២៨ឆ្នាំ Koulibaly បាន​​ធ្លាក់​ចុះ បើធៀបកាល​ពី​រដូវ​ក្ដៅ​មុន កីឡាកររូបនេះមាន​តម្លៃ​រហូត​ដល់ ១០៧​លាន​ផោន។ ចំណែកដំណឹង​ចាកចេញ​របស់​​កីឡាករ​រូបនេះពីNapoliគឺឮជាយូរមកហើយ ប៉ុន្តែមិនទាន់ច្បាស់លាស់នៅឡើយ ។

ការចាកចេញពី Napoli អាច​នឹង​​​កើត​ឡើង​ឆាប់ៗប្រសិនបើក្លិបអុីតាលីមួយនេះមិនមានកៅអីទៅ​លេង Champions League ហើយ​គេ​អាច​ទៅ​ចូល​រួម​ជាមួយក្លឹប Juventus, Lazio, Inter Milan និង Atalantaបើសិនជាត្រូវថ្លៃគ្នា ។

មានក្លិបយក្ស២ដែលចង់បានកីឡាកររូបនេះក្រៅ​ពី​ក្លិប​បិសាច​ក្រហម Manchester United គឺក្លិបអតីតម្ចាស់ជើងឯក Champions Leagueហង្ស​ក្រហម Liverpool និងក្រុមជើងឯកលីកកំពូលបារាំង PSG ​ដែលអាចនឹងចរចាយកកីឡាករមាឌធំរូបនេះនៅរដូវ​ក្ដៅ​ខាង​មុខ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print