Real Madrid បដិសេធមិនទិញ Willian ដោយសារទាមទារហួសហេតុពេក

ចែករំលែក៖

ក្លឹបយក្សអេស្បាញស្តេចស Real Madrid បានបដិសេធចុះកុងត្រាទិញយកកីឡាករខ្សែប្រយុទ្ធវ័យជ្រេរបស់ក្លឹបតោខៀវ Chelsea កីឡាករ Willian ព្រោះកីឡាកររូបនេះបាន ទាមទារខ្លាំងហួសហេតុពេក។ នេះបើយោងតាមសារព័ត៌មានThe Sunsports របស់អង់គ្លេសចេញផ្សាយកាលពីម្សិលមិញ ។

ការចរចាគ្នារវាងក្លឹបReal Madrid និងភ្នាក់ងារកីឡាករត្រូវបានធ្វើឡើង ប៉ុន្តែក្លឹបមិនអាចទទួលយកការទាមទាររបស់កីឡាករដែលចង់បានគឺកុងត្រាដែលមានរយៈពេលទៅដល់៣ឆ្នាំ ។ កីឡាករប្រេស៊ីលវ័យ៣១ឆ្នាំរូបនេះនឹងត្រូវផុតកំណត់កុងត្រាជាមួយនឹងក្លឹបតោខៀវ Chelsea នៅរដូវក្តៅខាងមុខនេះ ហើយនឹងក្លាយជា កីឡាករដែលគ្មានតម្លៃខ្លួនឡើយ។

លោក Kia Joorabchian ភ្នាក់ងាររបស់កីឡាករ Willian បាននិយាយថា ការចរចាប្រព្រឹត្តទៅដោយរលូន ប៉ុន្តែដោយសារការទាមទារចង់បានកុងត្រា រយៈពេល៣ឆ្នាំរបស់កីឡាករផ្ទាល់ខ្លួន បានក្លាយទៅជាឧបសគ្គក្នុងការសម្រេចចិត្តចុងក្រោយរបស់គ្រូបង្វឹកក្លឹបស្តេចសលោក Zinedine Zidane ។

ក្លិបស្តេចស Real Madrid បច្ចុប្បន្នកំពុងខ្វះខាតតំបន់ប្រយុទ្ធ ហើយក្លិបក៏បានចាប់អារម្មណ៍កីឡាករខ្សែប្រយុទ្ធដែលមានសមត្ថភាពមួយចំនួនដើម្បីយកមកបំពេញតំបន់ប្រយុទ្ធ។ ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Mbappe ។​ ប៉ុន្តែមកដល់ពេលនេះគេជឿជាក់ថា Mbappe ចង់ចាកចេញ ហើយមិនចង់ឲ្យ PSG រារាំងខ្លួនឡើយ ហើយនឹងមិនស្ថិតក្នុងតម្លៃថោកនោះដែរ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print