ភ្នំពេញ៖ កម្ពុជាចូលរួមជាមួយពិភពលោក ប្រារព្ធ «ទិវាបរិស្ថានពិភពលោក ៥ មិថុនា»។ ប្រធានបទសកល នៅឆ្នាំ២០២០ នេះ ផ្តោតទៅលើ «ជីវៈចម្រុះ BIODIVERSITY» គឺតំណាងឲ្យពិភពលោកទាំងមូល ហើយដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកូឡុំប៊ី ក្នុងភាពជាដៃគូរសហការរៀបចំជាមួយនឹងប្រទេសអាឡឺម៉ង់។ នៅទូទាំងភពលោក ប្រទេសជាង ១០០ រួមទាំងកម្ពុជា ផងដែរ បានចូលរួមប្រារព្ធទិវានេះ។
គួររំឭកថា នៅកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈអនុក្រឹត្យលេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥មិថុនា ជារៀងរាល់ឆ្នាំ។
នៅឆ្នាំ២០២០នេះ ប្រធានបទសម្រាប់អបអរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា គឺ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។ យើង ចូលរួមជាមួយរដ្ឋាភិបាល អភិរក្សជីវៈចម្រុះ សម្រាប់អនាគតយូរអង្វែង៕
សម្រួលពី ៖ ទទក