​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដោះ​លែង​ចំណាប់ខ្មាំង​២៧០​នាក់​

ចែករំលែក៖

​ក្រុម​អ្នក​សង្កេតការណ៍​បាន​បញ្ជាក់​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ដោះ​លែង​ចំណាប់ខ្មាំង​ជា​ជន​ស៊ី​វិល​២៧០​នាក់​ ក្នុង​ចំណោម​ចំណាប់ខ្មាំង​ប្រមាណ​៤០០​នាក់​ ដែល​ក្រុម​នេះ​បាន​ចាប់ជំរិត​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នោះ​ឲ្យ​មាន​សេរីភាព​វិញ​ ។​ ការ​ចាប់ជំរិត​ជន​ស៊ី​វិល​ភាគច្រើន​ជា​ស្ត្រី​ និង​កុមារ​ ហើយ​ត្រូវ​បាន​ដោះ​លែង​នា​ពេល​នេះ​ កើតឡើង​អំឡុង​ពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អិ​ស្លា​ម​បាន​បើក​ការ​វាយប្រហារ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ ស្ថិត​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ គឺ​ភាគ​ខាងកើត​ទីប្រជុំជន​ Deir​ al-Zor​ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​ ។​

1297795721555_ORIGINAL

​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​ក៏​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា​ ទោះបី​យ៉ាងណា​ក៏​ដោយ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ចាប់​បុរសៗ​ប្រមាណ​៥០​នាក់​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ អំឡុង​ពេល​វាយឆ្មក់​ពី​លំនៅ​ឋាន​មួយ​ទៅ​កាន់​លំនៅ​ឋាន​មួយ​ខ្នង​ទៀត​ ស្ថិត​នៅ​ក្នុង​តំបន់​ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​រយៈពេល​៤​ថ្ងៃ​ស្ថិត​នៅ​ជាយក្រុង​ Deir​ al-Zor​ នោះ​ផង​ដែរ​ ។​

​ប្រធាន​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ លោក​ Rami​ Abdulrahman​ បាន​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ និង​ជា​បុរស​ភេទ​អាយុ​ចាប់ពី​១៤​ឆ្នាំ​ រហូត​ដល់​៥៥​ឆ្នាំ​ បាន​និង​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ នៅឡើយ​ មិន​ទាន់​មានការ​ដោះ​លែង​នោះ​ទេ​ ។​

​លោក​ Rami​ Abdulrahman​ បាន​បញ្ជាក់​ថា​ ការ​សាកសួរ​នោះ​ នៅ​ពេល​ដែល​ក្រុម​រដ្ឋ​អិ​ស្លា​ម​បង្កើត​រដ្ឋ​ដឹង​ថា​ ជន​ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​នេះ​ ជា​អ្នក​ដែល​ប្រឆាំង​ជាមួយ​សាសនា​របស់​ខ្លួន​នោះ​ ពួក​គេ​នឹង​ចាត់វិធានការ​ ឬ​ធ្វើ​ទារុណកម្ម​តែ​ម្តង​ ឬ​រហូត​ដល់​ការ​សម្លាប់​ចោល​ផង​ដែរ​ ។​

​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​ទៅ​លើ​ជន​ស៊ី​វិល​ ស្ថិត​នៅ​តំបន់​ Deir​ al-Zor​ និង​បាន​ថ្លែង​អះអាង​ថា​ អ្នក​ទទួលខុសត្រូវ​ក្នុង​ទ​ង្វើ​ទាំងនេះ​ នឹង​ប្រឈម​មុខ​ចំពោះ​ទោសទណ្ឌ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជាក់​ជា​ពុំខាន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ Mark​ Toner​ បាន​បញ្ជាក់​ថា​ «​យើង​ទាមទារ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​ជន​ស៊ី​វិល​ទាំងឡាយ​ដែល​ត្រូវ​ក្រុម​រដ្ឋ​អិ​ស្លា​ម​(ISIL)​ចាប់​ជា​ចំណាប់ខ្មាំង​ ឬ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នោះ​»​ ។​

​ជន​ស៊ី​វិល​ដែល​ត្រូវ​ដោះ​លែង​ទាំងនោះ​ ជា​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ដែនដី​គ្រប់គ្រង​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ប៉ុណ្ណោះ​ ស្ថិត​នៅ​ក្នុង​ខេត្ត​នៃ​រដ្ឋធានី​ Deir​ al-Zor​ ដែល​លាតសន្ធឹង​ទៅ​កាន់​រដ្ឋ​ទីក្រុង​ Raqqa​ ជា​ទឹកដី​គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉ា​ក់​ ។​

​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​នៅ​តែ​គ្រប់គ្រង​បាន​ដែនដី​ភាគច្រើន​ដដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​នៃ​រដ្ឋធានី​ Deir​ al-Zor​ នោះ​ ។​ ក្រុម​នេះ​បាន​វាយប្រហារ​ដណ្តើម​គ្រប់គ្រង​តាំងពី​ខែមីនា​ ឆ្នាំ​២០១៥​ កន្លង​មក​ ហើយ​នៅ​តែ​បន្ត​គ្រប់គ្រង​បាន​រហូត​ដល់​សព្វថ្ងៃ​ ដោយ​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ ក៏​ដូច​កងកម្លាំង​សម្ពន្ធមិត្ត​មិន​អាច​វាយ​បណ្តេញ​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ឡើយ​ ៕​

Boys ride bicycles past damaged buildings along a deserted street in Deir al-Zor, eastern Syria March 7, 2014. Picture taken March 7, 2014. REUTERS/Mohamed al-Khalif

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print