មន្រ្តីជំនាញខេត្តស្វាយរៀង រកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននៅផ្សារជីភូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជាទឹកដោះគោ តែកញ្ចប់ ថ្នាំដុសធ្មេញ ទឹកក្រូច ខ្ទឹមស និងងៀតបបែល(មានសារធាតុគីមីborax)ត្រូវបានមន្ត្រីជំនាញរកឃើញនៅព្រឹកថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២០ នៅផ្សារជីភូ សង្កាត់ព្រៃអង្គញ់ក្រុងបាវិត ខេត្តស្វាយរៀង ។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារជីភូ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញនិងបានប្រើប្រាស់ឧបករណ៍ធ្វើTest Kitsបឋមលើម្ហូបអាហារចំនួន៣៣គំរូដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផលក្រោយពីការអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់៦មុខ មានដូចជាទឹកដោះគោ១៦កំប៉ុង តែកញ្ចប់ចំនួន២៣កញ្ចប់ ថ្នាំដុសធ្មេញចំនួន៧ប្រអប់ ទឹកក្រូចម៉ាក៧upចំនួន១២កំប៉ុង និងខ្ទឹមស​ ១កញ្ចប់ស្មើនឹង៥គ.ក្រ(ខូចគុណភាព)ងៀតបបែលចំនួន២គ.ក្រ(មានសារធាតុគីមីborax)ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និឹងចុះពិនិត្យមុខទំនិញឲ្យបានដូចភ្លៀងរលឹមដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់បងប្អូនផងដែរ៕ដោយ៖យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print