ប្រមុខអង្គការសហប្រជាជាតិ វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ត្រូវតែ​ជា​សម្បត្តិ​សាធារណៈសកល​របស់​មនុស្ស​គ្រប់រូប

ចែករំលែក៖

អន្តរជាតិ៖ ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េ កាលពីថ្ងៃទី ខែមិថុនា បានលើកឡើងនៅក្នុងកិច្ចប្រជុំអន្តរជាតិមួយដែលធ្វើឡើងដើម្បីប្រមែប្រមូលថវិកាសម្រាប់ការអភិវឌ្ឍវ៉ាក់សាំងនោះថា វ៉ាក់សាំងសម្រាប់បង្ការជំងឺ COVID-19 ត្រូវតែអាចយកទៅប្រើប្រាស់បានសម្រាប់មនុស្សទាំងអស់

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP​ បានចេញផ្សាយថា កិច្ចប្រជុំដែលស្តីពីការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 រៀបចំឡើងដោយអង់គ្លេស  មានការចូលរួមពីប្រទេសចំនួន៥០ និងបុគ្គលសំខាន់មួយចំនួនដូចមហាសេដ្ឋី Bill Gates ជាដើម កិច្ចប្រជុំនេះមានបំណងស្វែងរកថវិកា,ពាន់លានដុល្លារសម្រាប់កម្មវិធីភាពស៊ាំដែលត្រូវបានផ្អាកដោយសារជំងឺ COVID-19 និងការគាំទ្រការស្រាវជ្រាវវ៉ាក់សាំង COVID-19

ក្នុងកិច្ចប្រជុំនោះ តាមរយៈវីដេអូ ប្រមុខ​UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េ បាននិយាយថា វ៉ាក់សាំងត្រូវតែជាសម្បត្តិសាធារណសកល ជាវ៉ាក់សាំងរបស់មនុស្សគ្រប់រូប ហើយដែលថ្នាក់ដឹកនាំប្រទេសជាច្រើនកំពុងអំពាវនាវផងដែរ លោកបានសង្កត់ធ្ងន់ថា «​គេចាំបាច់ត្រូវមានសាមគ្គីភាពសកល ដើម្បីធានាថាមនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង អាចទទួលបាន​(​វ៉ាក់សាំង​)»​

ដោយឡែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរី សុន ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះដែរ  បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការសុខាភិបាលសកលក្នុងសម័យថ្មី និងការរួបរួមមនុស្សជាតិដើម្បីប្រយុទ្ធទៅនឹងជំងឺឆ្លងគ្រប់ប្រភេទ និងជាពិសេសសម្រាប់ប្រទេសក្រីក្របំផុត

សូមជម្រាបថា តាំងតែពីជំងឺ COVID-19 បានផ្ទុះឡើងមក ការផ្តោតសំខាន់របស់អាជ្ញាធរសុខាភិបាលរបស់ប្រទេសនីមួយៗគឺការបង្ការជំងឺ​COVID-19  ដែលជាហេតុបណ្តាលឲ្យកម្មវិធីចាក់ថ្នាំបង្ការសម្រាប់ជំងឺឆ្លងផ្សេងៗត្រូវបានផ្អាករំខាន អង្គការអន្តរជាតិធំៗដូចជា WHO, UNICEF និងសម្ព័ន្ធវ៉ាក់សាំង Gavi បានព្រមានកាលពីខែមុនថា ការផ្តល់វ៉ាក់សាំងសម្រាប់ជំងឺឆ្លង ត្រូវបានផ្អាកក្នុងបណ្តារប្រទេសជាង៧០និងប៉ះពាល់ដល់កុមារអាយុក្រោមឆ្នាំ ជាង៨០លាននាក់

យោងតាម UNICEF យុទ្ធនាការបំបាត់ជំងឺគ្រុនស្វិតដៃជើងត្រូវផ្អាកក្នុងប្រទេសជាច្រើន ចំណែកឯយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលត្រូវផ្អាកក្នុងប្រទេសចំនួន២៧ ចំណែកឯលោក Seth Berkley ប្រធានប្រតិបត្តិសម្ព័ន្ធវ៉ាក់សាំង Gavi បានលើកឡើងថា បើទោះបីជាកុមារនៅទូទាំងពិភពលោកទទួលបានកាបង្ការជំងឺច្រើនជាងមុន ប៉ុន្តែការប៉ះពាល់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង និងបណ្តាលឲ្យមានការផ្ទុះឡើងវិញជំងឺស្វិតដៃជើង ជំងឺកញ្ជ្រឹល និងជំងឺខាន់លឿង

...

ដោយមើលឃើញបញ្ហាខាងលើនេះ លោក ហ្គូតេរ៉េ ក៏បានអំពាវនាវឲ្យកិច្ចប្រជុំ ស្វែងរកវីធីសាស្ត្រដែលមានសុវត្ថិភាពក្នុងការចែកចែកវ៉ាក់សាំង បើទោះបីជាជំងឺ COVID-19 នៅបន្តរាតត្បាត និងធានាថា វ៉ាក់សាំងសម្រាប់ជំងឺ COVID-19 នឹងមានដល់មនុស្សគ្រប់រូប៕ដោយ៖ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print