តំណាងរាស្ត្រអាមេរិក លុតជង្គង់ក្នុងអគាររដ្ឋសភា គោរពវិញ្ញាណក្ខន្ធ George Floyd

ចែករំលែក៖

បណ្តាតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានលុតជង្គង់នៅក្នុងរដ្ឋសភា រយៈពេល ជាង៨នាទី ដើម្បីគោរពវិញ្ញាក្ខន្ធ ដល់ ជនជាតិស្បែកខ្មៅ George Floydស្លាប់ ក្រោមជង្គង់របស់ប៉ូលិសអាមេរិក។
សកម្មភាពខាងលើ គឺធ្វើឡើងទៅតាមគំរូ របស់សមាជិកព្រឹទ្ធសភា New Jersey លោក Cory Booker ដោយតំណាងរាស្ត្រលុតជង្គង់រយៈពេល៨ នាទី និង៤៦វិនាទី ដែលជាពេលវេលា ដែលជនរងគ្រោះស្ថិតនៅក្រោមជង្គង់ប៉ូលិស រហូតដល់ស្លាប់។
តាមសារព័ត៌មាន Daily Mail នៅថ្ងៃ ទី៥ ខែមិថុនា បានផ្សាយថា បានផ្សាយថាតំណាងរាស្ត្រ អាមេរិក ជាច្រើនរូប បានលុតជង្គង់ ឱនក្បាល គោរពដល់ជនរងគ្រោះ។ តំណាង Booker បានលើកឡើងថា« ថ្ងៃនេះយើងមានវត្តមាននៅទីនេះគឺដើម្បីបង្ហាញពីការឈឺចាប់ ក្រោយការស្លាប់យ៉ាងអណោចអធម្មរបស់ George Floyd ។ ចំណែកតំណាងរាស្ត្រ Ahmaud Arbery, Breonna Taylorបានលើកឡើងថា «យើងចង់លើកកម្ពស់អស់លោកអ្នក ដូច្នេះ យើងចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាងដើម្បីការពារអ្នកនៅរស់»។
នេះក៏ជាពេលវេលា ដែលតំណាងរាស្ត្រអាមេរិកជួបមុខគ្នាផ្តាល់ ក្រោយរយៈពេលជាច្រើនខែមិនបានជួបគ្នា។ ក្នុងពេលជួបជុំគ្នា តំណាងរាស្ត្រទាំងអស់បានគោរពទៅតាមច្បាប់ដោយពាក់ម៉ាស់ ទាំងអស់ដើម្បីបញ្ចៀសការឆ្លងកូវីដ១៩ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print