កម្មករ២នាក់ បានស្លាប់ដោយសារថ្មភ្នំបាក់សង្កត់លើ ខណៈកំពុងឃួងថ្ម យកទៅ ផ្គត់ផ្គង់ឲ្យរោងចក្រស៊ីម៉ង់ត៍ថៃ ប៊ុនរ៉ុង

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការស្រាវជ្រាវ ករណីកម្មករ២នាក់ បានស្លាប់ដោយសារថ្មភ្នំបាក់សង្កត់លើ ខណៈកំពុងឃួងថ្ម យកទៅ ផ្គត់ផ្គង់ឲ្យរោងចក្រស៊ីម៉ង់ត៍ថៃ ប៊ុនរ៉ុង។
ប្រភពខ្លះបានអោយដឹងថា៖ មជ្ឈមណ្ឌល សម្ព័នភាពការងារ និងសិទ្ធមនុស្ស ( សង់ ត្រាល់ ) និងសហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា (BWTUC) ស្នើដល់សមត្ថកិច្ចឲ្យជំរុញចាត់វិធានការ ដោយចុះ ស្រាវជ្រាវរក អ្នកទទួលខុសត្រូវ និងផ្ដល់ សំណងដល់ គ្រួសារជនរងគ្រោះ ជាកម្ម ករពីរនាក់ ដែលស្លាប់ដោយសារ ថ្មភ្នំបាក់ លើ ព្រមទាំងស្នើឲ្យផ្អាកក្រុមហ៊ុនម៉ៅការ ។ ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យក្រសួង រ៉ែ និងថាមពល អះអាងថា៖ រឿងរ៉ាវនេះ មន្ត្រី ក្រសួងបាន ចុះប្រមូល ព័ត៌មាននិងរៀបចំ ឯកសារ ហើយបានបញ្ជូនទៅឲ្យរដ្ឋមន្រី្ត ពិនិត្យនិងវាយតម្លៃហើយ ។
មានសេចក្ដីថ្លែងការណ៍រួម ចេញនៅថ្ងៃទី២ ខែមិថុនា (សង់ត្រាល់ ) និង (BWTUC )បា នសម្លែ ងការសោកស្ដាយចំពោះការស្លាប់ កម្មករ ពីរនាក់ដែល ត្រូវថ្មភ្នំបាក់ រលំលើ ខណៈ ពួកគេកំពុងឃួ ង ថ្មយកទៅ ផ្គត់ផ្គង់ ឲ្យរោងចក្រស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ។
សូមបញ្ជាក់ថា៖ ហេតុការណ៍នេះ បានកើតឡើង នៅភូមិល្អាង ឃុំល្អាង ស្រុក ដងទង់ ខេត្តកំពត កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០កន្លងទៅ។
កម្មករទាំងពីរនាក់នេះ គឺបម្រើការងារ ឲ្យ ក្រុមហ៊ុនចិន ដែលម៉ៅការបន្ត ពីរោងចក្រ ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ។
ករណីនេះខាង សង់ត្រាល់ និង BWTUC បានស្នើ ឲ្យរដ្ឋាភិបាល ជំរុញការចាត់វិធានការដោយ ផ្អាក ក្រុមហ៊ុន ម៉ៅការ ចិន នេះជាបន្ទាន់ដើម្បី ត្រួតពិនិត្យ និង វាយតម្លៃ។
រឿងរ៉ាវដ៏រន្ធត់នេះ ត្រូវបានគេព្យាយាមបិទបាំង តែដោយមានការសើរើពី ខាង សង់ត្រាល់ និង BWTUC ទើបឈានដល់ មន្ត្រីខាងក្រសួងរ៉ែ និងថាមពល បន្តនីតិវិធីស្រាវជ្រាវ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print