Update ៖ អបអរសាទរខណៈកម្ពុជា មានអ្នកជាសះស្បើយ១នាក់ និងគ្មានអ្នកឆ្លងកូវីដ១៩ថ្មីទេ ក្នុងថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានឱ្យដឹងថា៖ កម្ពុជាមានករណីជាសះស្បើយ ចំនួន១នាក់ និងមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០នេះ។

សូមបញ្ជាក់ថា៖ ករណីអ្នកជាសះស្បើយថ្មីមានចំនួន ១នាក់ ជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំរស់នៅភូមិរកាពប្រាំ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំជាសិស្សដែលបានធ្វើត្រឡប់មកពីប្រទេសថៃឆ្លងកាត់ ច្រកព្រំដែនអូរបីជាន់ចូលមកក្នុងខេត្តបន្ទាយមានជ័យដែលត្រូវបានជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង ។
បច្ចុប្បន្នបុរសរូបនេះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបូរី នៃខេត្តបន្ទាយមានជ័យ។
កម្ពុជា មានអ្នកឆ្លងសរុប១២៦ នាក់, អ្នកជាសះស្បើយ ១២៤នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន២នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print