Serie A អនុញ្ញាតឲ្យផ្លាស់ប្តូរកីឡាករបម្រុង៥នាក់ក្នុងពេលប្រកួតដូចនៅអង់គ្លេសដែរ

ចែករំលែក៖

លីកកំពូលអ៊ីតាលី Serie A បានប្រកាសថា ក្លឹបទាំងអស់ ក្នុងពេលដែលត្រូវត្រឡប់ មករកការប្រកួតឡើងវិញ ចាំបាច់ត្រូវប្រើប្រាស់ កីឡាករបម្រុង ចំនួន៥នាក់ ក្នុងមួយប្រកួត។ សេចក្តីប្រកាសនេះគឺធ្វើដូចនៅលីកកំពូលអង់គ្លេសដែរ។

គណកម្មការបាល់ទាត់ ពិភពលោក បានធ្វើការសម្រេចចិត្ត ក្នុងការផ្តល់សិទ្ធិនេះ ជូនទៅដល់ Serie A ដើម្បីអនុវត្តកិច្ចការងារនេះបន្ត ខណៈដែលគោលការណ៍នេះ ត្រូវបានកែសម្រួលរួចហើយ កាលពីខែមុន ប៉ុន្តែក្លឹបទាំងអស់ នឹងមានឱកាសសម្រាប់ការដោះដូរ ចំនួនតែ៣លើកប៉ុណ្ណោះ ក្នុងមួយប្រកួត។

Serie A ក៏ធ្លាប់បានប្រកាសរួចហើយថា រដូវកាលរបស់ខ្លួន នឹងវិលត្រឡប់វិញ នៅថ្ងៃទី២០ ខែមិថុនាខាងមុខ ។ ក្នុងនោះរាល់គោលកាណ៍ថ្មី ដែលត្រូវបានបន្ថែម នឹងត្រូវប្រើប្រាស់នៅលីកទីពីរគឺ Serie B ដូចគ្នា ៕

ដោយ៖ ភិរក្ស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print