ខ្សែប្រយុទ្ធ Dybala មិនទាន់ជា១០០ភាគរយពីជំងឺកូវី-១៩ទេ

ចែករំលែក៖

ខ្សែប្រយុទ្ធ Paulo Dybala នៅមិនទាន់មានសុខភាព ១០០ ភាគរយទេ បន្ទាប់ពីបានឆ្លងជំងឺកូវីត១៩នៅឡើទេ ប៉ុន្តែរូបគេកំពុងតែវិលត្រឡប់មក Serie A វិញ ដើម្បីឲ្យគ្រូពេទ្យជំនាញពិនិត្យ និងដាក់នៅដាច់ដោយឡែកពីសមាជិកក្រុម។

ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus បានបញ្ជាក់កាលពីខែមីនាថា រូបគេនិងមិត្តស្រី Oriana Sabatini បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ដែលពេលនោះបាល់ទាត់នៅអ៊ីតាលីត្រូវបានផ្អាកដោយសារជំងឺនេះដែរ ។

Dybala ត្រូវដាក់ឲ្យនៅដាច់ពីគ្នាអស់រយៈពេលជាងមួយខែមុនពេល Juventus ប្រកាសថា គាត់បានត្រលប់មកវិញនូវការធ្វើតេស្តអវិជ្ជមានចំនួនពីរដងនៅថ្ងៃទី៦ ខែឧសភាទោះបីជាគាត់មិនទាន់មានស្ថានភាពល្អប្រសើរក៏ដោយ។

Dybala បាននិយាយផ្ទាល់តាមបណ្តាញសង្គម Instagram ថា “ខ្ញុំមានផ្ទុកវីរុសវីរុស ប៉ុន្តែខ្ញុំមានអារម្មណ៍ប្រសើរជាងមុនឥឡូវនេះ។ ខ្ញុំនៅតែមិនទាន់ជា១០០ ភាគរយទេ ប៉ុន្តែខ្ញុំល្អណាស់។ យើងបានចាប់ផ្តើមហ្វឹកហាត់ម្តងទៀតហើយបាល់ទាត់នឹងវិលត្រឡប់មកវិញដូច្នេះឆាប់ៗនេះយើងនឹងអាចធ្វើអ្វីដែលយើងស្រលាញ់បំផុត។ ខ្ញុំសង្ឃឹមថាយើងអាចមានភាពសប្បាយរីករាយនិងការកម្សាន្ត។

Dybala បានបន្តថា “ខ្ញុំគិតថាវាមានប្រយោជន៍ព្រោះយើងនឹងមានការប្រកួតកីឡាបាល់ទាត់ជាប់ៗគ្នាជាច្រើន ហើយអ្នកដែលចូលចិត្តយើងដែលចូលចិត្តកីឡាដ៏អស្ចារ្យនេះនឹងមានឱកាសមើលការប្រកួតជារៀងរាល់ថ្ងៃ”។

សម្រាប់ក្រុម Juventus ដែលកំពុងឈរកំពូលតារាងនៅ Serie A នឹងប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Bologna នៅថ្ងៃទី២២ ខែមិថុនាខាងមុខដើម្បីប្រកួតសម្រាប់រដូវកាល២០១៩-២០២០បន្តទៀត ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print