ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦៦របស់ខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

ចែករំលែក៖

ខេត្តកណ្តាល៖ រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦៦ របស់ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។ លទ្ធផលចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងពិធីប្រគល់-ទទួល ប័ណ្ណសរសើរ លិខិតសរសើរជូនដល់រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងការប្រឡងប្រណាំការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលប្រព្រឹត្តទៅអញ្ជើញជាអធិបតីពី លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ពិធីនេះដែលក៏មានការចូលរួមពី លោក-លោកស្រីអភិបាលរងខេត្ត ,លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ,លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ,លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ,លោកមេបញ្ជាការសឹករងខេត្ត ,លោកអភិបាលក្រុងស្រុក ,លោកអធិការនគរបាលក្រុង ស្រុកទាំង១១ ,លោក-លោកស្រីមេឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ផងដែរ ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឡើងអានរបាយការណ៍បូលសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៩ និងលោកនាយករដ្ឋបាលសាលាខេត្តឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកា ជូនដល់លោក-លោកស្រីមេឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលទទួលបានជ័យលាភី ។ រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានចំណាត់ថ្នាក់លេខ១មានចំនួន៦៦ លេខ២ចំនួន៥៤ និងលេខ៣ចំនួន០៧ ។

ក្រោយពីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិការួចមក លោកអភិបាលខេត្ត ក៏បានមានមតិសំណេះសំណាល និងធ្វើការផ្តាំផ្ញើ ដល់លោកមេឃុំ លោកមេប៉ុស្តិ៍ ដែលជាអ្នកនៅផ្ទាល់តាមមូលដ្ឋានត្រូវរួមគ្នាបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ធ្វើឲ្យពួកគាត់រស់នៅក្នុងភាពសុខសានដោយពុំមានការភ័យខ្លាច៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print