កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ រដ្ឋាភិបាលជប៉ុនបានសម្រេចលុបចោលការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ តាមមហាអំណាចពិភពលោកផងដែរ បន្ទាប់ពីទីភ្នាក់ងារថាមពលបរមាណូអង្គការសហប្រជាជាតិបានបញ្ជាក់កាលពីពេលថ្មីៗកន្លងមកនេះថា ទីក្រុងតេអេរ៉ង់ពិតជាបានបោះជំហាននៅក្នុងការខិតខំដើម្បីបញ្ចប់ជម្លោះស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានជាប្រចាំនោះ លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានបញ្ជាក់អំពីការលុបទណ្ឌកម្មរបស់ជប៉ុនទៅលើប្រទេសអ៊ីរ៉ង់ខាងលើនេះ ។
ចាប់ពីពេលនេះទៅ សេដ្ឋកិច្ចអ៊ីរ៉ង់នឹងមានការរីកចម្រើនជឿនលឿនទៅមុខជាក់ជាពុំខាន នៅពេលដែលសហរដ្ឋអាមេរិក រួមជាមួយបណ្តាប្រទេសដទៃផ្សេងទៀតបានសម្រេចលុបចោលការដាក់ទណ្ឌកម្មទៅលើសាធារណរដ្ឋអិស្លាមមួយនេះ ៕
...
ប្រែសម្រួល៖ ថាច់ យ៉ាត