ប៉ូលីសចាប់អ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៣នាក់ ដែលជាចែកចាយ និង ប្រើប្រាស់ គ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និង នគរបាលប្រឆាំងគ្រឿងញៀនខេត្ត តាមប្រម៉ាញ់ចាប់បានកាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពងឆ្នាំង។

​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលចាប់បាននេះ ទី១.ឈ្មោះ ម៉ុក ចន្ថា អាយុ ៣៣ឆ្នាំ ភេទប្រុស ទី២.ឈ្មោះ ម៉ុក សារី អាយុ ៣០ឆ្នាំ ភេទស្រី ៣.ឈ្មោះ ឯម ស្រីស អាយុ ៣០ឆ្នាំ ភេទស្រី ទី៤.ឈ្មោះ ហែម ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ ជនសង្ស័យទាំង៤នាក់នេះ រស់នៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង និង៥.ឈ្មោះទីវ ដានី ភេទស្រី អាយុ២២ឆ្នាំ រស់នៅឃុំពោធិ ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូត បាននូវវត្ថុងតាងមួយចំនួន ថ្នាំម៉ាទឹកក ៥កញ្ចប់ ម៉ូតូ ១គ្រឿង ឧបករណ៍ជក់ មួយចំនួនផ្សេងទៀត ។

​សមត្ថកិច្ចបានអោយដឹងថា ក្រោយពីធ្វើការតាមដាននិងស្រាវជ្រាវពីមុខសញ្ញានៃការប្រើប្រាស់និងចែកចាយគ្រឿងញៀនរួមនិងការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋរួចមកកម្លាំងសមត្ថកិច្ចខេត្តនិងក្រុងបានចុះចាប់បានជាបន្តបន្ទាប់ ក្នុងពេលដែលជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់និងចែកចាយថ្នាំញៀន ដែលនៅល្ងាចថ្ងៃទី២១ ខែមករា សមត្ថកិច្ចបានចាប់បានជនសង្ស័យ៣នាក់ ក្រោយពីធ្វើការសាកសួររបស់ជំនាញ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតនៅព្រឹកថ្ងៃទី២២ ខែមករា​ឆ្នាំ២០១៦ ។

ជនសង្ស័យទាំង៥នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់កាបន្តតាមនីតិវិធី ៕

12417941_534577653379780_3896437775528162529_n

12509191_534577680046444_5831902057344869123_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print